Brown៖ Sancho ​កំពុង​លេង​ល្អ​ដូច Ronaldo ​កាល​នៅ​ក្មេង​អីចឹង​

  • 2020-06-02 07:44:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Wes Brown ​អតីត​កីឡាករ Manchester United ​មើល​ឃើញ​ថា Sancho ​កំពុង​ដើរ​តាម​គន្លង​របស់ Cristiano Ronaldo ហើយ ​នៅ​ត្រឹម​វ័យ​នេះ​គឺ​អាច​ធ្វើ​បាន​ល្អ ផ្លាស់​ប្ដូរ​ការ​ប្រកួត​បាន​។​

Sancho ​តារា​កំពុង​រះ​របស់ Dortmund ​តែងតែ​ធ្វើ​ឱ្យ​គេ​ចាប់​អារម្មណ៍​ពី​មួយ​ប្រកួត​ទៅ​មួយ​ប្រកួត។ ​កីឡាករ​អង់គ្លេស​នេះ​ក៏​ទើប​តែ​រក​បាន​៣​គ្រាប់​ម្នាក់​ឯង​ឱ្យ​ក្រុម Dortmund ​យក​ឈ្នះ​លើ​ក្រុម​Paderborn ៦-១​កន្លង​ទៅ​ដែរ។ ជាមួយ​ការ​ធ្វើ​បាន​យ៉ាង​ល្អ​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ Brown ​នឹក​ឃើញ​ដល់​សម័យ​កាល Ronaldo ​លេង​ឱ្យ Man Utd ​ដែរ។

​អតីត​ខ្សែ​ការពារ​ដែល​លេង​ឱ្យ Man Utd ​១៥​ឆ្នាំ​ខាង​លើ​បាន​និយាយ​ថា​៖ “យើង​មើល​គាត់​មួយ​រយៈ​នេះ​ឃើញ​ថា​គាត់​ពិត​ជា​ធ្វើ​បាន​ល្អ​មែនទែន ​ហើយ​ប្រសិន​បើ Man Utd ​អាច​យក​រូបគេ​បាន​ទៀត​គឺ​កាន់​តែ​ល្អ​ហើយ។ យើង​ធ្លាប់​មាន​កីឡាករ​ដូច​គាត់​នេះ ​កាល​ពី​ពេល​កន្លង​ទៅ។ ម្នាក់​នោះ​គឺ Cristiano Ronaldo។ ពួកគេ​ជា​ប្រភេទ​កីឡាករ​ដែល​អាច​ធ្វើ​ឱ្យ​ខ្សែ​ការពារ ​៣​ទៅ​៤​នាក់ ​ពិបាក​ដេញ​តាម ​ហើយ​វត្តមាន​របស់​ពួក​គាត់​តែងតែ​ធ្វើ​ឱ្យ​ការ​ប្រកួត​ស្រួល​យក​ឈ្នះ​ជា​និច្ច”៕

ប្រភព៖ Goal   អត្ថបទ៖ ប្រុស យុទ្ធ