កីឡាករ Barca ៥នាក់ និងគ្រូបង្គោល ២រូប ឆ្លងជំងឺកូវីដ-១៩
- 2020-06-02 12:28:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាករ Barca ៥នាក់ និងគ្រូបង្គោល ២រូប ឆ្លងជំងឺកូវីដ-១៩
ចន្លោះមិនឃើញ
បើយោងតាមការចុះផ្សាយរបស់ RAC1 បានឲ្យដឹងថា កីឡាករ ៥រូប និងគ្រូបង្គោល ២រូបនៅក្នុងក្រុមឈុតធំរបស់ក្លឹប Barcelona ត្រូវបានគេរកជំងឺកូវីដ-១៩។
ករណីវិជ្ជមានជំងឺឆ្លងខាងលើសរុបចំនួន ៧ករណីនេះ ត្រូវបានគេរកឃើញបន្ទាប់ពី ក្រុមឈុតធំនៅក្នុងក្លឹបនេះ បានឆ្លងកាត់ការតេស្ដ កាលពីខែឧសភា កន្លងទៅថ្មីៗនេះ។
យ៉ាងណាមិញ កាលពីកំឡុងធ្វើតេស្តនោះ ពួកគេទាំង ៧រូបមិនទាន់ចេញរោគសញ្ញាឆ្លងជំងឺកូវីដ-១៩ នេះឡើយ ដែលធ្វើឲ្យគេសន្និដ្ឋានវីរុសនេះអាចនឹងបន្សល់ទុកក្នុងបរិវេណដែលពួកគេឆ្លងកាត់។
គួរបញ្ជាក់ផងដែរថា ទោះបីជារកអ្នកវិជ្ជមានកូវីដ-១៩ក្ដី ការហ្វឹកហាត់នៅក្នុងក្លឹបនេះនឹងត្រលប់មកដូចធម្មតានៅក្នុងសប្ដាហ៍នេះ ដើម្បីត្រៀមខ្លួនក្នុងប្រកួត La Liga បន្ត៕