ថៃ​គ្រោង​យក​ខែ​កក្កដា​ធ្វើ​សង្ក្រាន្ត ​ក្រោយ​រំសាយ​ចោល​កាល​ពី​ខែ​មេសា​ព្រោះ​កូវីដ​​

  • 2020-06-03 00:41:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាល​ថៃ​កំពុង​ពិចារណា​រៀបចំ​បុណ្យ​សង្ក្រាន្ត​ ឬ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ថៃ​នៅ​ខែ​ក្រោយ​នេះ​ ​ដើម្បី​សង​ថ្ងៃ​ឈប់​សម្រាក​ ក៏​ដូចជា​ភាព​កម្សាន្ត​រីករាយ​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន​វិញ​បន្ទាប់​ពី​រំសាយ​ចោល​កាល​ពី​ខែ​មេសា​កន្លង​ទៅ។​

បើ​តាម​ការ​បញ្ជាក់​របស់​រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌​ថៃ​ អ៊ីតធីពល​ ខុន​ភ្លាន​ បាន​និយាយ​កាល​ព​ី​ម្សិលមិញ​ថា​ បុណ្យ​សង្ក្រាន្ត​ថៃ​ នឹង​មាន​រយៈ​ពេល​៣​ថ្ងៃ​ គឺ​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​៧ ​ខែ​កក្កដា​ បើ​សិន​ជា​ស្ថានការណ៍​កូវីដ​-១៩ធូរ​ស្បើយ។​ ដោយ​ឡែក​រដ្ឋមន្ត្រី​សុខាភិបាល​ បាន​ថ្លែង​ថា​ កក្កដា​អាច​ធ្វើ​បាន​ឬ​អត់​គឺ​អាស្រ័យ​លើ​រដ្ឋាភិបាល​អនុញ្ញាត​ ដាច់​ខាត​ថៃ​ត្រូវ​ប្រយ័ត្ន​រលក​ទី​ពីរ។​

ថ្ងៃ​ទី​៤-៧ កក្កដា​ ចំ​ថ្ងៃ​សៅរ៍​ ដល់​ថ្ងៃ​អង្គារ​ ប៉ុន្តែ​លោក​ អ៊ិតធីពល​ ថា​ចុង​ខែ​កក្កដា​ក៏​អាច​ជា​ថ្ងៃ​ល្អ​ដែរ​ ព្រោះ​ចំ​ថ្ងៃ​បុណ្យ​ចម្រើន​ព្រះ​ជន្ម​ព្រះ​មហាក្សត្រ​ថៃ​ ​២៨​កក្កដា។​ ទោះ​ជា​បុណ្យ​សង្ក្រាន្ត​ថៃ​គ្រោង​ប្រារព្ធ​សង​ក៏​ពិត​មែន​ ប៉ុន្តែ​ការ​ប្រមូល​ម្ដុំ​ និង​លេង​ទឹក​ទំនង​ជា​មិន​អនុញ្ញាត​ដដែល​ គឺ​ពលរដ្ឋ​បាន​ត្រឹម​សម្រាក​​ពី​ការងារ​ទៅ​លេង​ស្រុក​កំណើត​ប៉ុណ្ណោះ៕

ប្រភព៖ thairath   ប្រែសម្រួល៖ សៀនហួរ

អត្ថបទពេញនិយម
អត្ថបទថ្មី