បាតុភូតធម្មជាតិ! រន្ទះបាញ់ចំគោ៣ក្បាល ឯលំនៅដ្ឋានច្រើនខ្នងដួលរលំ

  • 2020-06-03 03:23:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថិតក្នុងភូមិ ក្រាំងបេង ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មានករណី រលំលំនៅឋានប្រជាពលរដ្ឋ ចំនួន៥ខ្នង និង របើកដំបូលផ្ទះចំនួន៣៥ខ្នង ដោយសារតែមានភ្លៀងធ្លាក់ខ្លាំង ជាមួយនិងខ្យល់កន្ត្រាក់ រួមទាំងករណីស្លាប់គោចំនួន៣ក្បាល ដោយសារតែរន្ទះបាញ់ផងដែរ។ ហេតុការណ៌នេះបានកើតឡើងនៅរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ នាពេលកន្លងទៅថ្មីៗនេះ។

ការផ្តល់ដំណឹងនេះ ជាការជម្រាបជូនទៅដល់បងប្អូនប្រជាពលរដ្ឋនៅតាមបណ្តាខេត្តក៏ដូចជាតំបន់ប្រឈមមួយចំនួន អោយបង្កើនការប្រុងប្រយ័ត្នអោយបានខ្ពស់ជាងនេះ ដើម្បីរក្សានូវសុខសុវត្ថិភាព ក្នុងរដូវភ្លៀងខ្យល់ខ្លាំងបែបនេះ៕

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម

អត្ថបទ ៖ Art