ទើបចូលទីផ្សារកម្ពុជាបានកន្លះឆ្នាំ ម៉ាកយីហោទូរសព្ទនេះជាប់លំដាប់លេខ ៤ ទៅហើយ!

  • 2020-06-03 03:48:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​ការ​ស្រាវជ្រាវ​ចុងក្រោយ​ពី ​Counterpoint Research ​ បាន​ឲ្យ​ដឹង​ថា​ realmeឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៤ នៅ​ប្រទេស​កម្ពុជា​ជាមួយ​នឹង​ការ​កើន​ឡើង​ចំនួន ២៥២% ប្រៀបធៀប​នឹង​កាល​ពី​ឆ្នាំ​មុន និង​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៥ នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ជាមួយ​នឹង​ការ​កើនឡើង​ចំនួន ​១៧៣% ​ប្រៀបធៀប​នឹង​កាល​ពី​ឆ្នាំមុន ដែល​ជា​ម៉ាក​ស្មាតហ្វូន​មាន​ការ​រីក​ចម្រើន​លឿន​បំផុត​នៅ​ក្នុង​តំបន់។

នៅ​ឆ្នាំ​ ២០២០ គិត​ត្រឹម​ត្រីមាស​ទី១ ជាមួយ​នឹង​ការ​ប៉ះពាល់​ពី​ជំងឺ​រាតត្បាត​កូវីដ១៩ ការ​​បញ្ចេញ​លក់​​ស្មាតហ្វូន​​ទូទាំង​សកល​​បាន​ធ្លាក់​ចុះ ១១% បើ​ធៀប​ជាមួយ​នឹង​ត្រី​មាស​ទី​១ ក្នុងឆ្នាំ២០១៩។ ផ្ទុយ​ទៅ​វិញ​ realmeគឺ​ជា​ម៉ាក​មួយ​ក្នុង​ចំណោម​ម៉ាក​ធំៗ ដែល​សម្រេច​បាន​​នូវ​កំណើន​លក់​របស់ខ្លួន។ យោង​តាម​ការ​ស្រាវជ្រាវ​បាន​បង្ហាញថា realmeនៅ​ប្រទេសថៃ និង​ប្រទេស​កម្ពុជា​ស្ថិត​នៅ​លំដាប់​កំពូល​ទី៤ ដោយ​មាន​អត្រា​កំណើន​ចំនួន ១១៦%និង ២៥២% បើ​ប្រៀប​ធៀប​នឹង​កាល​ពី​ឆ្នាំមុន។ ប្រទេស​ឥណ្ឌូណេស៊ី​​មាន​កំណើន​ ១០៥%​ធៀបនឹងឆ្នាំមុន, ហ្វីលីពីន​មាន​កំណើន​​ ១៨០០% ​ធៀប​នឹង​ឆ្នាំមុន, វៀតណាម​មាន​កំណើន ៩២%​ ធៀបនឹងឆ្នាំមុន​ និង​មីយ៉ាន់ម៉ា​មាន​កំណើន​ ៣៥០% ​ធៀប​នឹង​ឆ្នាំ​មុន​ ។

ប្រភព ៖ Counterpoint

នៅ​ទូទាំង​ពិភពលោក​គិត​ត្រីមាស​ទី ១ ឆ្នាំ ​២០២០ realmeបាន​សម្រេច​នូវ​ការ​រីក​ចម្រើន​របស់ខ្លួន រហូត​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៧ ដោយ​នៅ​តែ​រក្សា​បាន​នូវ​យីហោ​ស្មាតហ្វូន​ដែល​រីក​លូតលាស់​លឿន​បំផុត​ជា​មួយអ្នកប្រើប្រាស់​ចំនួន ៣៥​លាន​នាក់​នៅ​ទូទាំង​ពិភពលោក។ realme បាន​ចូល​ទៅ​ទីផ្សារ​ចំនួន ​២៧ប្រទេស និងតំបន់។

ក្រោយ​ពី​ C2បាន​ចូល​មក​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​មកrealmeបាន​បញ្ចេញ​នូវ​ស្មាតហ្វូន​កាមេរ៉ា ៤​គ្រាប់​ជា​បន្តបន្ទាប់​គឺ realme 5 និងrealme 5Pro , ស្មាតហ្វូន​កម្រិត​ថវិកា C3និង6iដែល​ជា​ស្មាតហ្វូន​​សក្ដិសម​សម្រាប់​លេង​ហ្គេម​និង​រចនា​ឡើង​សម្រាប់​យុវវ័យ រួមទាំងrealme 6និង6Proដែល​មាន​អេក្រង់ 90Hzនិង​មាន​គ្រឿង​បំពាក់​ស្ទើរ​តែ​ដូច​នឹង​ទូរសព្ទFlagship សម្រាប់​បំពេញ​នូវ​តម្រូវ​ការ​របស់​អ្នក​ទាំង​អស់​គ្នា។ទោះ​បី​ជា​ផ្តល់​នូវ​ផលិតផល​បច្ចេកវិទ្យា​ទាន់​សម័យ​ដល់​ទីផ្សារ​កម្ពុជា​ក៏ដោយ ក៏ realmeបាន​ព្យាយាម​រក​វិធី​ជាច្រើន​ដើម្បី​បង្ហាញ​ពី​មហិច្ឆិតា​នៃ​ការ​ក្លាយ​ជា​ម៉ាក​ដែល​យល់​ច្បាស់​ពី​យុវវ័យ​បំផុត។

ច្បាស់​ណាស់​មក​ទល់​ពេល​នេះ​យើង​អាច​មើល​ឃើញ​ realme​ នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​យក​តារា​ល្បី​ឈ្មោះ​លោក​ G-Devith មក​ធ្វើ​ជា​ BA និង​បាន​សហការ​ជាមួយ​ហ្គេម​ដែល​កំពុង​ពេញ​និយម​ក្នុង​សង្គម​យុវវ័យ​ MLBB ​ហើយ​សព្វ​ថ្ងៃ​នេះ​យើង​អាច​មើល​ឃើញ​ realme​ កំពុង​តែ​នាំ​មក​នូវ​ការ​ប្រកួត​ហ្គេម​ស៊េរី​ថ្មី​មួយ​ទៀត​ដល់​យុវជន៖ ការប្រកួតMLBB និង​ការ​ប្រកួតPUBG ។ សកម្មភាព​ទាំង​អស់​នេះ​មាន​គោល​បំណង​ចង់​ជ្រួតជ្រាប​ចូល​ទៅ​ក្នុង​ទីផ្សារ​យុវវ័យ​ឱ្យ​កាន់​តែ​ស៊ីជម្រៅ។ នេះ​អាច​ជា​មូលហេតុ​មួយ​ដែល​ realme​ អាច​រីក​លូតលាស់​យ៉ាង​ឆាប់​រហ័ស​បែប​នេះ នៅ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា។

ទោះ​បី​ជា​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​លើ​ទីផ្សារ​ស្មាតហ្វូន​ទូទាំង​ពិភពលោក​ក្នុង​ត្រីមាស​ទី១ ឆ្នាំ​ ២០២០ ក៏​ដោយ ក៏​ realme​ កំពុង​តែ​មាន​ការ​រីក​ចម្រើន​គួរ​ឱ្យ​កត់​សម្គាល់​នៅ​ក្នុង​តំបន់​អាស៊ី​ដោយ​បង្ហាញ​ពី “ល្បឿន​រីក​លូតលាស់​លឿន​បំផុត” ជាមួយ​នឹង​អត្រា​កំណើន​ដែល​ប្រៀបធៀប​ទៅ​នឹង​កាល​ពី​ឆ្នាំ​មុន​នៅ​ក្នុង​ទីផ្សារ​សំខាន់ៗ។ ចាំ​មើល​ថា​យុទ្ធសាស្ត្រ​អ្វី​ដែល​ realme​ អាច​នឹង​ប្រើ​នៅ​ជំហាន​បន្ទាប់ ដើម្បី​ពង្រឹង​ជំហរ​របស់​ខ្លួន៕

អត្ថបទពេញនិយម