ដឹងទេ? ចំណង់ផ្លូវភេទអាចថយចុះដោយសារទម្លាប់ទាំងនេះ

  • 2020-06-03 04:24:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិតណាស់អ័រម៉ូនប្រែប្រួលអាចបណ្ដាលឱ្យប៉ះពាល់ដល់ចំណង់ផ្លូវភេទរបស់អ្នក។ ប៉ុន្តែក៏នៅមានទម្លាប់មួយចំនួនទៀតអាចបណ្ដាលឱ្យអ្នកបាត់បង់ចំណង់ផ្លូវភេទទាំងនៅវ័យមិនទាន់ហួស ៤០ ផងដែរ។ ថាតើទម្លាប់ទាំងនោះមានអ្វីខ្លះ? ខាងក្រោមនេះគឺជាទម្លាប់មួយចំនួនដែលអាចជះផលប៉ះពាល់ដល់ចំណង់ផ្លូវភេទ ៖

រូបតំណាង (ប្រភពបរទេស)

**១. គេងមិនគ្រប់គ្រាន់**

ការគេងមិនគ្រប់គ្រាន់អាចជះឥទ្ធិពលគួរឱ្យកត់សម្គាល់លើចំណង់ផ្លូវ។ នេះក៏ព្រោះតែបរិមាណអ័រម៉ូន testosterone ត្រូវថយចុះ ហើយចំណង់ផ្លូវភេទក៏បាត់បង់តាមនោះដែរចំពោះទាំងបុរសនិងស្ត្រី។ ដូច្នេះចូរប្រាកដថាអ្នកគេងបានពី ៧ ទៅ ៩ ម៉ោងក្នុងមួយយប់។

២. ជំងឺធ្លាក់ទឹកចិត្ត (Depression) មូលហេតុដែលបញ្ហាធ្លាក់ទឹកចិត្តអាចធ្វើឱ្យចំណង់ផ្លូវភេទធ្លាក់ចុះនោះ គឺទីមួយវាជះឥទ្ធិពលដល់ការគេង។ ហើយទីពីរនោះ គឺវាជះផលប៉ះពាល់ដល់អារម្មណ៍របស់អ្នក។

៣. ធាត់លើសទម្ងន់ ភាពធាត់ជ្រុលអាចជះឥទ្ធិពលគួរឱ្យព្រួយបារម្ភជាច្រើនចំពោះសុខភាព រួមទាំងចំណង់ផ្លូវភេទ។ ជាតិខ្លាញ់លើសក្នុងរាងកាយក៏បង្កបញ្ហាអតុល្យភាពអ័រម៉ូនដែលជាអ្វីមួយផ្សារភ្ជាប់នឹងបញ្ហាចំណង់ផ្លូវភេទថយចុះផងដែរ។

៤. ទទួលទានគ្រឿងស្រវឹងច្រើនពេក ក្រៅពីបន្ថយចំណង់ផ្លូវភេទហើយនោះ ការទទួលទានគ្រឿងស្រវឹងច្រើនពេកក៏ធ្វើឱ្យឱកាសនៃការឈានដល់ចំណុចកំពូលថយចុះផងដែរ។

៥. ការជក់បារី ក្រៅពីជះផលប៉ះពាលគួរឱ្យព្រួយបារម្ភដល់សុខភាពសួតហើយនោះ ការជក់បារីក៏មិនល្អចំពោះចំណង់ផ្លូវភេទផងដែរ។ តើអ្នកធ្លាប់ដឹងទេថាការជក់បារីអាចធ្វើឱ្យអ្នកបាត់បង់ចំណង់ផ្លូវភេទ? វាអាចកើតឡើងដោយសារការជក់បារីអាចបង្អាក់ចរន្តឈាម។ ទាំងបុរសនិងស្ត្រីភាគច្រើនពឹងផ្អែកលើចរន្តឈាមរត់ត្រឹមត្រូវដើម្បីរួមភេទ។ ប្រសិនបើគ្មានឈាមគ្រប់គ្រាន់ត្រឹមត្រូវផ្គត់ផ្គង់ដល់ប្រដាប់ភេទពួកគេទេនោះចំណង់ផ្លូវភេទក៏ធ្លាក់ចុះដែរ៕

ប្រភព៖ Health.com.kh   អត្ថបទ៖ Dane