Messi ​មិន​ទាន់​ច្បាស់​អាច​លេង​ប្រកួត​ដំបូង​បាន​អត់ ក្រោយ​កើត​រឿង​នេះ

  • 2020-06-04 02:11:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ Lionel Messi ​មិន​ទាន់​ច្បាស់​ថា​អាច​លេង​បើក​ឆាក La Liga ​វិញ​ឱ្យ​ក្រុម FC Barcelona ​បាន​ឬ​អត់​នោះ​ទេ ​បន្ទាប់​ពី​រូបគេ​មាន​បញ្ហា​របួស​សាច់​ដុំ​។

​កីឡាករ​វ័យ​៣២​ឆ្នាំ​ខាង​លើ ​បាន​ខកខាន​ចូល​រួម​ហ្វឹកហាត់​កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​នេះ ​ក្រោយ​ពី​មាន​បញ្ហា​សាច់​ដុំ។ ​ស្រប​ពេល​ដែល La Liga ​នឹង​ត្រលប់​មក​វិញ​នៅ​សប្ដាហ៍​ក្រោយ​ផង​នោះ ​គេ​នៅ​មិន​ទាន់​ច្បាស់​ថា Messi ​ធ្ងន់ធ្ងរ ​ឬ​អត់​នោះ​ទេ។ ប្រភព​នៅ​អេស្ប៉ាញ​បាន​បញ្ជាក់​ទៀត​ថា​របួស​នេះ ​នឹង​តម្រូវ​ឱ្យ Messi ​ហ្វឹកហាត់​ម្នាក់​ឯង​តិច​ៗ​សិន ​មុន​ពេល​អាច​ចូល​រួម​ជាមួយ​ក្រុម​បាន។

​រំលឹក​ថា​ក្រុម Barcelona ​នឹង​ត្រូវ​ប៉ះ​ក្រុម Mallorca ​នៅ​ថ្ងៃ​ទី​១៣​ខែ​មិថុនា​ឆ្នាំ​២០២០​ខាង​មុខ​នេះ ដែល​ជា​ប្រកួត​បើក​ឆាក​លីគ La Liga ​វិញ។ ​នា​រដូវ​កាល​នេះ ​កីឡាករ​អាហ្សង់ទីន ​រក​បាន​១៩​គ្រាប់ ​និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​បាន​១២​គ្រាប់​ផង​ដែរ ​មុន​ពេល​រដូវ​កាល​ត្រូវ​ផ្អាក​ដោយសារ Covid-19 ៕

ប្រភព៖ Dailymail   អត្ថបទ៖ វ៉ាន់ សក្ដិ

អត្ថបទពេញនិយម