ចាយ 2999$ លើស្មាតហ្វូនអេក្រង់បត់ Huawei Mate Xs 5G មិនស្រណោះដៃ ព្រោះចំណុចពិសេស ៦នេះ

  • 2020-06-04 04:43:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចូល​ដល់​ពាក់​កណ្ដាល​ឆ្នាំ ២០២០ ហើយ តើ​គួរ​បន្ត​ប្រើ​ទូរសព្ទ​ចាស់​ទៀត ឬ​​​ឡើង​ស៊េរី​ស្មាតហ្វូន​អេក្រង់បត់ Huawei Mate Xs តម្លៃ 2999$ ឲ្យ​ផ្អើល​គេ​ម្តង? ប្រាកដ​ណាស់​ប្រើសិន​បើ​អ្នក​ជា​ម្ចាស់​អាជីវកម្ម អ្នកជំនួញ ឬ​វិនិយោគិន​ក្នុង​សម័យឌីជីថលនេះ គួរ​តែ​ពិចារណា​ផ្លាស់ប្តូរខ្លួនឯង ដេញ​ឲ្យ​ទាន់​សភាពការណ៍ និង​កាលៈទេសៈ​នៃ​ការ​រីក​ចម្រើន​ផ្នែក​បច្ចេកវិទ្យា​ឧបករណ៍​ឆ្លាតវៃ​ដូច​ជា​កំពូល​ស្មាតហ្វូន​ស៊េរី​ថ្មី​អេក្រង់បត់ Huawei Mate Xs។ ខាង​ក្រោម​នេះ​គឺ​ជា​ហេតុផល​ដែល​ចាយលើស្មាតហ្វូនស៊េរីថ្មីអេក្រង់បត់ថ្លៃកប់ពពករបស់ក្រុមហ៊ុន Huawei ហើយមិនស្រណោះដៃ៖

១. បង្កើនភាពជឿជាក់ទ្វេដង

គ្រប់​គ្នា​បាន​ដឹង​ជាក់​ច្បាស់​ហើយ​ថា កំពូល​ស្មាតហ្វូន​អេក្រង់​បត់ Huawei Mate Xs មាន​តម្លៃ​ខ្ពស់​ខ្លាំង​ដែល​មនុស្ស​ធម្មតា​ជុំវិញ​ពិភពលោក​បាន​ត្រឹម​តែ​ប៉ងប្រាថ្នា ឬ​បាន​ត្រឹម​ស្រមៃ​តែ​ប៉ុណ្ណោះ ប៉ុន្តែ​ប្រសិនបើអ្នកកំពុងកាន់ប្រើក្នុងដៃនោះមិនថានៅអង្គប្រជុំ ការិយាល័យ ភោជនីយដ្ឋានលំដាប់ៗ ឬទីកន្លែងកម្សាន្តនានាទាំងក្នុងស្រុក ឬក្រៅស្រុក អ្នកប្រាកដជាទទួលអារម្មណ៍ជឿជាក់ទ្វេដង ទាក់ទាញចំណាប់អារម្មណ៍អ្នកជុំវិញខ្លួន ដែលជាឲសេចក្តីសុខក្នុងផ្លូវអារម្មណ៍។ នៅ​ពេល​ដែល​អ្នក​កំពុង​បំពេញ​កិច្ច​ការងារ កិច្ច​សហការ ចរចា​ជាមួយ​នឹង​ដៃ​គូ​ពាណិជ្ជកម្ម ឬ​វិនិយោគិន​នានា អ្នក​ប្រាកដ​ជា​នឹង​អាច​ទទួល​បាន​នូវ​លទ្ធផល​វិជ្ជមាន​ក្នុង​ភាគរយ​ខ្ពស់ ព្រោះ​តែ​សម្រាប់​ភារៈ​ប្រើប្រាស់​ស៊េរី​លំដាប់ដូចជា Huawei Mate Xs រួមផ្សំ​ចំណេះ​ជំនាញ និង​ថ្វី​មាត់​ខាង​វោហាស័ព្ទ​ក្នុង​អង្គប្រជុំ។

២. រចនាបទ​រូបរាងនិង អេក្រង់​បត់​បែប​អេឡេហ្គង់

Huawei Mate Xs ត្រូវ​បានរចនារូបរាងស្តើងស្អាតបែបអេឡេហ្គង់ ជាមួយនឹងបច្ចេកវិទ្យាអេក្រង់បត់ទំនើបចុងក្រោយ ដែលអាចបត់បាន ច្រើនជាង១០ម៉ឺនដង (ឧទាហរណ៍ថាក្នុងមួយថ្ងៃបត់50ដង យើងអាចប្រើបានរហូតទៅ 5-6ឆ្នាំ) ចង់ប្រើប្រាស់ជាស្មាតហ្វូនលំដាប់កំពូលអេក្រង់ទាំងមុខទាំងក្រោយក៏បាន (អេក្រង់មុខ 6.6” OLED អេក្រង់ក្រោយ 6.38” កម្រិតបង្ហាញច្បាស់ 2K) ជាថេប្លេតឆ្លាតវៃក៏បាន (អេក្រង់លាតពេញ 8”) ។ បន្ទាប់ពីពិសោធន៍ជាក់ស្តែងហើយយើងសង្កេតឃើញថា Huawei Mate Xs 5G នេះ ពិតកំពូលស្មាតហ្វូនអេក្រង់បត់ល្អឯកប្រដោយភាពច្នៃប្រឌិតបំផុតប្រចាំឆ្នាំ2020នេះ ដែលតម្រូវចិត្តអ្នកប្រើប្រាស់គ្រប់រូប ទាំងការបំពេញការងារ និងការម្សាន្ត។

៣. ប្រើប្រាស់បន្ទះឈីបលំដាប់កំពូលលំដាប់ពិភពលោក Kirin 990 5G

Huawei Mate Xs 5G ត្រូវបានក្រុមហ៊ុនហួវៃ បំពាក់នូវបន្ទះឈីបលំដាប់កំពូល Kirin 990 5G Soc ទ្រទ្រង់បច្ចេកវិទ្យា 5G (NSA and SA 5G) ធ្វើឲ្យកម្លាំងម៉ាស៊ីនដំណើរការលឿនរលូនឥតទាក់ ងាយស្រួលសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។ ជាពិសេសមានខួរក្បាល NPU ដែលជាមូលដ្ឋានគ្រឹះនៃការបង្កើនសមត្ថភាពបច្ចេកវិទ្យា AI ជំនាន់ទំនើបចុងក្រោយ។ Huawei Mate Xs មានរ៉េម 8 GB និងអង្គផ្ទុកទិន្នន័យ 512 GB ហើយអាចបន្ថែម 256GB។

៤. កាមេរ៉ាថតរូបកម្រិតលំដាប់អាជីព

Huawei Mate Xs 5G បំពាក់នូវកាមេរ៉ា Leica 4គ្រាប់ ថតរូបវីដេអូស្អាតស៊ីដាច់គេ (ទាំងមុខទាំងក្រោយ) កម្រិតអាជីព បំពាក់នូវបច្ចេកវិទ្យា Dual-Screen (អេក្រង់ភ្លោះ) បង្កភាពងាយស្រួលសម្រាប់លេងស្ទីលនៅពេលដែលពឹងនរណាម្នាក់ជួយថតរូប ព្រោះវាអាច​ឲ្យ យើងអាចមើលឃើញរូបខ្លួនឯង អាចថតរូបស៊ែលហ្វីទំហំ 40 MP និង ថតប្លង់ទូលាយ ទំហំ 16 MP។ Huawei Mate Xs មានកាមេរ៉ាមេទំហំ 40 MP សម្រាប់ថតប្លង់ទូទៅ អាចថតរូបបានរហូតទៅ អាចថតរូបបានរហូតទៅ 30x កាមេរ៉ាទីពីរទំហំ 8 MP សម្រាប់ថតប្លង់ហ្ស៊ូម (អនុវត្តន៍3x Optical Zoom) កាមេរ៉ាទីបីទំហំ 16 MP សម្រាប់ថតប្លង់ទូលាយ និងថតប្លង់គៀកបែប Macro និង កាមេរ៉ាទីបួន ជាឡេន 3D TOF សម្រាប់ជំនួយដល់ការថតរូបភាពនិងវីដេអូព្រាលផ្ទៃខាងក្រោយ (Bokeh)។

៥. អេក្រង់បត់មានភាពឆ្លាតវៃ Multi-Window

អេក្រង់បត់របស់ Huawei Mate X2 5G ទ្រទ្រង់ការប្រើប្រាស់កម្មវិធី Multi-Window ពីអេក្រង់លាតពេញ 8” ទៅជាអេក្រង់ឯករាជ្យពីរផ្សេងគ្នា ប៉ុន្តែសម្គាល់ការប្រើប្រាស់​ដំណាល​គ្នា ហើយអាចផ្លាស់ប្តូរកម្មវិធីឯកសារទៅវិញទៅមក ឧទាហរណ៍ នៅពេលដែលយើងកំពុងឆែកសារ​អ៊ីមែល​រើសរូបភាពកែសម្រួល លើអេក្រង់ទី1 យើងក៏អាចកក់ចំណាំ ឬធ្វើកិច្ចការផ្សេងៗលើអេក្រង់ទី2 ហើយវាសម្គាល់ការផ្លាស់ ចម្លងឯកសារគ្នាទៅវិញទៅមក ។

៦. បច្ចេកវិទ្យាសាកថ្មលឿនដូចហោះ Huawei SuperCharge 55W

មានកំពូលស្មាតហ្វូន Huawei Mate Xs ក្នុងដៃលេងបារម្ភរឿងបញ្ហាអស់ថ្ម អាចរីករាយបំពេញកិច្ចការងារ ទស្សនាកម្មវិធីកម្សាន្ត វីដេអូខ្សែភាពយន្ត ឬលេងហ្គេមដាច់យប់ក៏មិនខ្វល់រឿងបញ្ហាអស់ថ្ម ព្រោះមានទំហំថ្មធំមហិមា 4500mAh បំពាក់បច្ចេកវិទ្យាសាកថ្មលឿន Huawei SuperCharge 55W សាក 30នាទីបាន 85% ប្រកបដោយសុវត្ថិភាពបំផុតដែលទទួលស្គាល់ពីស្ថាប័ន TUV របស់ប្រទេសអាឡឺម៉ង់។

សរុបមក Huawei Mate Xs ពិតជាកំពូលស្មាតហ្វូនអេក្រង់បត់ឈានមុខគេលំដាប់ពិភពលោកមែន លោកអ្នកអាចរកទិញក្នុងតម្លៃពិសេសត្រឹមតែ 2999$ នឹងទទួលបាន ស្រោមទូរសព្ទ Original និង កាសឥតខ្សែ Huawei Freebuds 3 ដែលមានតម្លៃ $169។ សម្រាប់ព័ត៌មានលម្អិត​សូម​ចូល​ទៅ​កាន់​ https://www.facebook.com/huaweimobilekh