ឪពុកម្ដាយ​ឃើញ​ក្មេង​​វក់​ទូរសព្ទ កុំប្រហែស​ឲ្យសោះ​ ប្រយ័ត្នទឹកភ្នែក​

  • 2020-06-04 06:51:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សុវត្ថិភាព​លើ Online កាន់​តែ​ពិបាក​ទៅ​​ ដោយសារ​បច្ចុប្បន្ន​ក្មេងខ្លះ​អាយុ​មិន​ដល់​ ៥ ឆ្នាំ​ផង កាន់​ប្រើ​ Tablet និង​ស្មាតហ្វូន​បាត់​ទៅ​ហើយ​។ កម្មវិធី​ Facebook, Twitter, Snapchat, Instagram និង​កម្មវិធី​ដទៃ​ទៀត​ អាច​ឲ្យ​ក្មេងៗ​ទំនាក់ទំនង​គ្នា​ បាន​កាន់​តែ​ងាយស្រួល​។

សកម្មភាព​លើ​ Online មាន​ច្រើន​ ដែល​ជន​មាន​បំណង​មិន​ល្អ​ អាច​ប្រើ​វិធី​ទាក់ទាញ​គ្រប់​រូបភាព​ ក្នុង​គោលបំណង​នានា​។

មិន​គួរ​ឲ្យ​ក្មេងៗ​ក្រោម​អាយុ​ ១៣ ឆ្នាំ​ ចុះ​ឈ្មោះ​លេង​បណ្ដាញ​សង្គម​

អាណាព្យាបាល​មិន​គួរ​ឲ្យ​កូនៗ​បង្កើត​គណនី​ Facebook។ Facebook Messenger Kids ដែល​ផ្ដោត​លើ​ក្មេងៗ​អាយុ​ចន្លោះ​ពី​ ៦ ទៅ​ ១២ ឆ្នាំ​ អាច​គ្រប់គ្រង​សកម្មភា​ព​ក្មេងៗ​បាន​ តែ​ក៏​មិន​ល្អ​ដែរ​ដោយសារ​កម្មវិធី​នេះ​អាច​ជំរុញ​ឲ្យ​ក្មេងៗ​ញៀន​ស្មាតហ្វូន​។

បង្កើត​មុខងារ​គ្រប់គ្រង​លើ​ iOS និង​ Android

អាណាព្យាបាល​អាច​កំណត់​ការ​ប្រើប្រាស់​លើ​ iPhone, iPad ឬ​ Android device។

លើ​ iPhone ឬ​ iPad ចូល​ទៅ​កាន់​ Settings > General > ស្វែងរក​ពាក្យ​ Restrictions ដើម្បី​ចូល​ទៅ​កំណត់​ការ​ចូល​ប្រើប្រាស់​កម្មវិធី​ ឬ​ហ្គេម​ណា​មួយ​ រួម​ទាំង​ Safari និង​កាមេរ៉ា​ផង​ដែរ​។ មួយ​វិញ​ទៀត​ ក៏​អាច​ការពារ​ក្មេង​ពី​ការ​ទិញ​ ឬ​ទាញ​យក​កម្មវិធី​ក្នុង​ App Store។

លើ​ Android ​អាច​ទាញ​យក​កម្មវិធី​ Family Link ដើម្បី​កំណត់​ការ​ប្រើប្រាស់​កម្មវិធី​ និង​វីដេអូ​ ដែល​​ទាញ​យក​ពី​ Google Play store។ ក្រៅ​ពី​កម្មវិធី​ Family Link ក៏​អាច​កំណត់​ Content ដោយ​ផ្ទាល់​ក្នុង​កម្មវិធី​ Google Play ដោយ​ចូល​ទៅ​កាន់​ជម្រើស​ Parental controls ក្នុង​ Settings របស់​កម្មវិធី​។

ប្រើ​ឧបករណ៍ធម្មតា​ៗ​

ក្មេងៗ​អាយុ​ ៥ ឆ្នាំ​ ឬ​លើស​នេះ​ អាណាព្យាបាល​អាច​បង្កើត​កម្មវិធី​តាមដាននិង​រក្សា​ទំនាក់ទំនង​ករណី​មាន​អាសន្ន​។

Jitterbug Flip៖ Jitterbug Flip ជាកម្មវិធី​អាច​ឲ្យ​ក្មេងៗ​ត្រឹម​ Call និង​ ផ្ញើ​សារ​បាន​។ LG GizmoGadget៖ Gizmo Gadget smart watch អាច​ឲ្យ​តាមដាន​ទីតាំង​របស់​ក្មេង​, Call និង​ ផ្ញើ​សារ​។

Tablet សម្រាប់​ក្មេងៗ​

អាណាព្យាបាល​ អាច​ចំណាយ​ប្រើ​ជំនាន់​ Tablet មាន​មុខងារ​គ្រប់គ្រង​ ដូចជា៖

  • Fire Kids Edition Tablet៖ Device នេះ​ផ្ដល់​ឲ្យ​ក្មេងៗ​ចូល​មើល​សៀវភៅ​ច្រើន​ជាង​ ១៥ ០០០ ក្បាល​ (តាម​អាយុ​), រឿង, កម្មវិធី​ទូរទស្សន៍​ និង​ហ្គេម​។ ព្រម​ទាំង​អាច​គ្រប់គ្រង​លើ​ Content និង​រយៈពេល​ប្រើប្រាស់​ ពួកគេ​ចំណាយ​លើ​ Device។
  • Verizon GizmoTab៖ Tablet របស់ Verizon មាន​កម្មវិធី​ដំឡើង​ស្រាប់​ ៣០០ ហើយ​ក្មេងៗ​មិន​អាច​ប្រើ​អ៊ីនធឺណិត​បាន​ទេ​ លុះត្រាតែ​មាន​ការ​អនុញ្ញាត​។

ប្រយ័ត្ន​ លើ​ទិន្នន័យ​ទីតាំង​របស់​ក្មេងៗ​

មុខងារ​ Geolocation អាច​អនុញ្ញាត​ឲ្យ​ Follower ដឹង​ពី​ទីតាំង​ក្មេង​ស្ថិត​នៅ​។ មុខងារ​នេះ​ល្អ​ តែ​សម្រាប់​ក្មេងៗ​អាច​មាន​ហានិភ័យ​ដល់​ពួកគេ​។

Device ត្រូវ​មាន​លេខ​កូដ​ការពារ​

ក្មេង អាច​នឹង​មាន​ការ​ធ្វេស​ប្រហែល​ ជ្រុះ​បាត់​ ឬ​ត្រូវ​គេ​លួច​ ដោយ​ជា​ចំណុច​សំខាន់​ គួរ​ប្រើ​លេខ​កូដ​ការពារ​ ដើម្បី​ការពារ​ព័ត៌មាន​សំខាន់​ៗ នៅ​ខាង​ក្នុង​។

ជជែក​ជាមួយ​ពួក​គេ

ទប់​មិន​ជាប់​ទេ​ ក្មេងៗ​នឹង​ Online ជាពិសេស​ពេល​ពួកគេ​កាន់​តែ​ចម្រើន​វ័យ​ ដូច្នេះ​ គួរ​តាមដាន​ និង​ ជជែក​ពន្យល់​​ពួកគេ​ឲ្យ​យល់​ដឹង​ពី​របៀប​ជជែក​ជាមួយ​ជន​ប្លែក​មុខ​ និង​ការ​ប្រើប្រាស់​បណ្ដាញ​សង្គម​៕

ប្រភព៖ Businessinsider   ប្រែសម្រួល៖ ប៊ុនធឿន