Toyota Hilux Revo ថ្មី ចេញនៅថៃផ្លូវការ តម្លៃចាប់ពី ១៧០០០ដុល្លារ

  • 2020-06-05 02:07:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Toyota បានប្រកាសចេញរថយន្តភីកអាប់ Hilux Revo ស៊េរីថ្មីរបស់ខ្លួនជាផ្លូវការនៅក្នុងប្រទេសថៃ ដោយបានផ្លាស់ប្តូរការឌីហ្សាញផ្នែកខាងមុខ និងខាងក្រោយ ផងដែរ។

ជាមួយគ្នានេះដែរ កាប៊ីនខាងក្នុងរបស់ Hilux Revo ថ្មី ទទួលបានការអាប់ដេតតិចតួច ជាពិសេសនៅត្រង់កុងទ័ររថយន្តតែម្តង។

ភីកអាប់នេះបំពាក់ម៉ាស៊ីន ២ជម្រើស គឺម៉ាស៊ូតចំណុះ ២,៨លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ២០៤សេះ ខ្លាំងជាងមុន ២៧សេះ ហើយមានជម្រើសប្រអប់លេខដៃ និងអូតូ ៦វគ្គ និងម៉ាស៊ីនចំណុះ ២,៤លីត្រ កម្លាំង ១៥០សេះ។

គួរឲ្យដឹងថា រថយន្ត Hilux Revo ថ្មីនេះចែកចេញជា ៤ម៉ូដែលធំៗ ជាមួយនឹងជម្រើសតួខ្លួន គ្រែដឹក និងប៉ុងខុសៗគ្នា សម្រាប់ទីផ្សារប្រទេសថៃ ដូចជា៖

  • Standard Cab តម្លៃចាប់ពី ១៧ ២០០ដុល្លារ ទៅ ២២ ៣០០ដុល្លារ
  • Z Edition តម្លៃចាប់ពី ១៩ ៣០០ដុល្លារ ទៅ ២៥ ៦៦០ដុល្លារ
  • Pre-runner តម្លៃចាប់ពី ២២ ៤០០ដុល្លារ ទៅ ៣៦ ៧៦០ដុល្លារ
  • Rocco តម្លៃចាប់ពី ៣០ ១០០ដុល្លារ ទៅ ៣៩ ៣០០ដុល្លារ

ប្រភព៖ Bangkokpost   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី