ជម្រើស​ជាតិ​អាមេរិក​ម្នាក់ថាលោក Trump ជា​ប្រធានាធិបតី​គ្មាន​សីលធម៌​ក្នុង​ខ្លួន

  • 2020-06-05 02:15:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ជ្រើស​ជាតិ​អាមេរិក Michael Bradley បាន​និយាយ​ថា Donald Trump ជាប្រធានាធិបតីដែល​គ្មាន​អ្វី​ទាំង​អស់ ខ្វះ​ភាព​ជា​អ្នក​ដឹកនាំ និង​​​គ្មាន​សីលធម៌​ក្នុង​ខ្លួន​​។

កីឡាករ​ជ្រើស​ជាតិ​អាមេរិក Michael Bradley (អាវស)

Bradley ប្រាប់​ថា ៖«យើង​មាន​ប្រធានាធិបតី​ម្នាក់ ដែល​គ្មាន​អ្វី​ទាំង​អស់ គ្មាន​សីលធម៌​ក្នុង​ខ្លួន គ្មាន​ភាព​ជា​អ្នក​ដឹកនាំ គ្មាន​ការ​​ដឹកនាំ​​ពី​ប្រធានាធិបតី គ្មាន​​ការ​ដឹក​នាំ​ពី​សមាជិកព្រឹទ្ធសភា ​គណបក្ស​សាធារណរដ្ឋ ដែល​​ចាំ​តែ​អង្គុយ​គាំទ្រ និង​បង្កឱ្យស្មុគស្មាញ​គ្រប់​រឿង សម្រាប់​អ្វី​គាត់ (Trump) ​បាន​ធ្វើ​អស់៣​ឆ្នាំ​កន្លះ​មក​នេះ»។ ​

ខ្សែ​បម្រើកណ្ដាលវ័យ​៣២​ឆ្នាំ​ដែល​កំពុង​លេង​ឱ្យ​ក្លឹប Toronto FC​ កាណាដា មិន​មែន​ជា​​ជម្រើស​ជាតិ​អាមេរិក​តែម្នាក់​ទេ ដែល​បាន​រិះគន់​ចំៗ​លើ​លោក​ប្រធានាធិបតី ចំណែក​​ជម្រើស​ជាតិអាមេរិក​បាល់​ទាត់​នារី Megan Rapinoe ក៏​បាន​បញ្ចេញ​សង្គ្រាម​ពាក្យ​សម្ដី​ទៅ​កាន់​លោក​ Trump ដូច​គ្នា។

បច្ចុប្បន្នសហរដ្ឋ​អាមេរិក​កំពុង​ជួប​ភាព​វឹកវរ ដោយ​មនុស្ស​ជា​ច្រើន​​នាក់ បាន​ប្រមូល​ផ្ដុំ​ត​វ៉ា​ក្នុង​៣០​ទីក្រុង ដើម្បី​រក​យុត្តិធម៌​ឱ្យ​អ្នក​ស្លាប់ George Floyd ដែល​ត្រូវ​ប៉ូលិស​ស្បែក-ស យក​ជង្គង់​សង្កត់​-ក​ជាង​៩​នាទី បណ្ដាល​ឱ្យ​ស្លាប់​ក្នុង​ទីក្រុងMinneapolis កាល​ពី​​ថ្ងៃ​អាទិត្យ ត្រូវ​​នឹង​យប់​ថ្ងៃច័ន្ទ​ម៉ោង​នៅ​កម្ពុជា៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

អត្ថបទពេញនិយម