មិត្តហ្វូនប្រគល់ "មូលនិធិមិត្តហ្វូនប្រយុទ្ធប្រឆាំងជំងឺកូវីដ19” ទៅកាន់ក្រសួងសុខាភិបាល និងមន្ទីរពេទ្យ៣ផ្សេងទៀត

  • 2020-06-05 02:18:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អស់រយៈពេល ២ខែកន្លងទៅ "មូលនិធិមិត្តហ្វូនប្រយុទ្ធប្រឆាំងជំងឺកូវីដ19” បានបញ្ចប់ ដោយ​បានស្វែងរកថវិកា​បាន​សរុប ៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងយ៉ាងខ្លាំងក្លាជាមួយនឹងជំងឺកូវីដ19។ ថវិកានេះបានមកពីការចូលរួមគាំទ្រពីសំណាក់អតិថិជនមិត្តហ្វូនទាំងអស់ ដែលមិត្តហ្វូននឹងបរិច្ចាគ​ទឹកប្រាក់ចំនួន ១០០០រៀលនៅពេលដែលអតិថិជនបានទាញយកកម្មវិធី eMoney និង Mocha App ដោយឥតគិតថ្លៃ។

កាលពីថ្ងៃទី ០៣-០៤ ខែមិថុនា ឆ្នាំ២០២០ ថ្មីៗនេះ ក្រុមហ៊ុនមិត្តហ្វូន បានប្រគល់នូវមូលនិធិរបស់ខ្លួនដូចដែលបានផ្សព្វផ្សាយកាលពីអត្ថបទកន្លងមក សរុបទឹកប្រាក់បាន ៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក ជូនទៅក្រសួងសុខាភិបាល វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមណ្ឌលសុខភាពចាក់អង្រែ។

ថវិកាទាំងអស់នេះទទួលបានបន្ទាប់ពីក្រុមហ៊ុនមិត្តហ្វូនបានប្រកាសបង្កើត "មូលនិធិមិត្តហ្វូនប្រយុទ្ធប្រឆាំងជំងឺកូវីដ19” នាដើមខែមេសា ឆ្នាំ២០២០ ហើយមិត្តហ្វូនបានទទួលការចាប់អារម្មណ៍ចូលរួមពីសំណាក់អតិថិជនជាង ២សែននាក់ ដែលស្មើនឹងការបរិច្ចាគ​ ៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក ទៅកាន់ក្រសួងសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធផ្សេងៗ។

លើសពីនេះទៅទៀត ប្រព័ន្ធវីដេអូខនហ្រ្វេន (Conference) ក៏បានផ្តល់ជូនក្រសួងសុខាភិបាលផងដែរ ដើម្បីផ្សារភ្ជាប់ ទំនាក់ទំនង ពីចម្ងាយរវាងមន្ទីរពេទ្យមួយទៅមន្ទីរពេទ្យមួយផ្សេងទៀត ឬមណ្ឌលសុខភាពនានា នៅទូទាំងប្រទេសឲ្យកាន់តែមានភាពងាយស្រួលក្នុងស្ថានភាពដ៏លំបាកនេះ។

មិត្តហ្វូនប្រគល់មូលនិធិជូនក្រសួងសុខាភិបាល

លោក ហ្វុង វ៉ាន់ គឿង អគ្គនាយកនៃក្រុមហ៊ុនមិត្តហ្វូន បានមានប្រសាសន៍ថា៖ ***«ចាប់តាំងពីជំងឺកូវីដ 19 រាតត្បាតនៅក្នុងប្រទេសកម្ពុជា មិត្តហ្វូនបានចូលរួមសហការនិងរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្សព្វផ្សាយគ្រប់រូបភាពអំពីអនាម័យ ទម្លាប់ក្នុងការរស់នៅ ធ្វើយ៉ាងណាដើម្បីធានាថាប្រជាជនកម្ពុជាអាចជៀសឆ្ងាយពីជំងឺកូវីដ19នេះ។ ក្នុងនោះ ដើម្បីធានាថាប្រជាជនកម្ពុជាអាចគេចផុតពីជំងឺនេះ យើងក៏បានបង្កើតនូវ មូលនិធិមិត្តហ្វូនប្រយុទ្ធប្រឆាំងជំងឺកូវីដ19 ដើម្បីផ្តល់នូវការគាំទ្រដល់ក្រសួងសុខាភិបាល ក្រុមគ្រូពេទ្យ និងអាជ្ញាធរពាក់ព័ន្ធផ្សេងៗ ក្នុងការពុះពារប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ។»***

មិត្តហ្វូនប្រគល់មូលនីធិជូនមន្ទីរពេទ្យខ្មែរ-សូវៀត

«ចំណែកអតិថិជនមិត្តហ្វូនទាំងអស់ក៏នឹងមានអារម្មណ៍មោទនភាពដែលបានសហការនិងរួមចំណែកដែលបានធ្វើឲ្យកម្មវិធីនេះប្រព្រឹត្តិទៅបានយ៉ាងរលូន។ យើងខ្ញុំពិតជាថ្លែងអំណរអរគុណដល់អតិថិជនទាំងអស់ដែលបានគាំទ្រនូវ មូលនិធិមិត្តហ្វូនប្រយុទ្ធប្រឆាំងជំងឺកូវីដ19 នេះជាអនេកប្បកាល » លោកបន្ថែម។

មិត្តហ្វូនប្រគល់មូលនីធិជូនវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា

មូលនិធិមិត្តហ្វូនប្រយុទ្ធប្រឆាំងជំងឺកូវីដ19 គឺជាកម្មវិធីមិនគិតថ្លៃហើយលោកអ្នកអាចចូលរួមបរិច្ចាគ ដើម្បីរួមគ្នាបន្ធូរបន្ថយស្ថានភាពដ៏លំបាកនេះជាមួយគ្នា។ ដើម្បីចូលរួមចាប់ផ្តើមក្នុងកម្មវិធីបរិច្ចាគនេះ អតិថិជនគ្រាន់តែ តំឡើងនិងចុះឈ្មោះកម្មវិធី Mocha ឬ eMoney App នៅលើ Google Play ឬ App Store ជាការស្រេច។ រាល់គណនីនីមួយៗដែលដំណើរការ មិត្តហ្វូននឹងបរិច្ចាគទឹកប្រាក់ ១០០០រៀលទៅកាន់មូលនិធិនេះ។

មិត្តហ្វូនប្រគល់មូលនីធិជូនមណ្ឌលសុខភាពចាក់អង្រែ

មិត្តហ្វូនប្តេជ្ញាបន្តបង្កើតគំនិតផ្តួចផ្តើមថ្មីៗ និងមធ្យោបាយផ្សព្វផ្សាយប្រកបដោយភាពច្នៃប្រឌិតដើម្បីគាំទ្រការការពារជំងឺកូវីដ19 បន្តទៀត។ សូមចូលទៅកាន់គេហទំព័ររបស់មិត្តហ្វូន https://www.metfone.com.kh/kh និងទំព័រហ្វេសប៊ុកផ្លូវការ http://fb.com/metfone.closer ដើម្បីតាមដានពត៌មានផ្សេងៗ៕

អត្ថបទថ្មី