ស្មាតហ្វូនឆ្នាំ ២០២០ របស់ HTC នៅបន្តប្រើឈីបស៊េរីចាស់

  • 2020-06-05 06:33:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លក្ខណៈ​សម្បត្តិ​របស់​ HTC Desire 20 Pro ដែល​គេ​រំពឹង​ថា​ជា​ស្មាតហ្វូន​ខ្លាំង​មួយ​របស់​ប្រចាំ​ឆ្នាំ ២០២០ បាន​លេច​ចេញ​នៅ​លើ​វិបសាយ​ Google Play Console។

ផ្អែក​តាម​វិបសាយ​បាន​ឲ្យ​ដឹង​ថា​ Desire 20 Pro នឹង​មាន​ដំណើរ​ការ​ដោយ​បន្ទះ​ឈីប Snapdragon 665 ជា​បន្ទះ​ឈីប​ដែល​បាន​ចេញ​លើ​ទីផ្សារ​តាំង​ពី​ដើម​ឆ្នាំ ២០១៩ មក​ម្ល៉េះ។ បន្ទះ​ឈីប​នេះ​មាន​គួប​ផ្សំ​ដោយ RAM ទំហំ ៦GB ហើយ​ស្មាតហ្វូន​នេះ​នឹង​មាន​ដំឡើង​នូវ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android 10 មក​ស្រាប់ ធ្វើ​ឲ្យ​វា​ក្លាយ​ជា​ស្មាតហ្វូន HTC ដំបូង​ដែល​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​នេះ។

អេក្រង់​របស់ Desire 20 Pro មាន​​កម្រិត​បង្ហាញ​​ ២៣៤០x១០៨០ភីកសែល ហើយ​បើ​តាម​ដំណឹង​កន្លង​មក​ អេក្រង់​របស់​វា​មាន​ការ​ឌីហ្សាញ​ដោយ​ចោះ​រន្ធ​តូច​សម្រាប់​បំពាក់​កាមេរ៉ា Selfie។ នៅ​ផ្នែក​ខាង​ក្រោយ​មាន​ការ​បំពាក់​កាមេរ៉ា ៤​គ្រាប់ និង​ទ្រនាប់​ស្កេន​ម្រាម​ដៃ។

មក​ទល់​ពេល​នេះ​គេ​នៅ​មិន​ទាន់​ដឹង​ថា HTC នឹង​បង្ហាញ​​ចេញ​ Desire 20 Pro ​​នៅ​ពេល​ណា​ឡើយ​​នោះ​ទេ ហើយ​គេ​ក៏​មិន​ទាន់​​ដឹង​ថា​​ស្មាតហ្វូន​នេះ​នឹង​មាន​ប្រភេទ​ធម្មតា​ឬ​យ៉ាង​ណា​ដែរ៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី