យើងរួបរួមគ្នាតាំងចិត្តផលិតទឹកលាងដៃសម្លាប់មេរោគចែកជូនជនដែលខ្វះខាត

  • 2020-06-06 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

« ​ខ្ញុំ​រួម​ទាំង​យុវជនស័្មគ្រចិត្ត​ និង​ ដៃគូ​នានា​បាន​សហការ​ក្នុង​សកម្មភាព ផលិត​ និង ចែក​ទឹក​លាង​ដៃ សម្លាប់​មេរោគ ចែកជូនដល់​ជន​ដែលខ្វះខាត​ឲ្យ​កើតចេញជា​សមទ្ធផល។ យើង​ត្រូវ​សាមគ្គីរួបរួមគ្នា ធ្វើ​អំពើ​ល្អ ក្នុង​សង្គម​ឲ្យ​កាន់​តែ ច្រើន​ទើបប្រពៃ» លោក​ តាន់​ គឹម សួរ​

ក្នុង​កំឡុង​វិបត្តិ​កូវីដ១៩ ដោយ​សារ​ការ​ខ្វះ​ខាត​នូវ​សម្ភារ​សុវត្ថិភាព​ ដូចជា ម៉ាស និង ទឹកលាងដៃជា​ដើម បាន​ធ្វើ​ឲ្យ​របស់​ទាំង​នោះ ឡើង​ថ្លៃខ្ពស់ ហើយ​ធ្វើ​ឲ្យ​ប្រជាជន​ភាគច្រើន​គ្មាន​លទ្ធភាព​ទិញមក​ប្រើ​ប្រាស់​ព្រោះ​អ្នក​ណាៗ ក៏អាច​ប្រឈម​នឹង​ការ​ឆ្លង​មេរោគកូវីដ១៩ នេះដែរ។

ដូច្នេះ​ដើម្បីរក្សា​សុវត្ថិភាព​ទាំងអស់គ្នា​ និង​ដោះស្រាយ​ការ​ខ្វះ​ខាត​នេះ លោក​ តាន់ គឹម សួរ និង​ ក្រុម​ការងារ​ក៏​ធ្វើការ​អំពាវ​នាវ​ឲ្យមានការ​បរិច្ចាគ​ពី​សាធារណៈ​ជន និង​អ្នក​ស្ម័គ្រ​ចិត្ត​ចូលរួម​ដោះស្រាយ​បញ្ហា​ចម្បង​ បន្ទាន់ តាមរ​យៈ ការ​ផលិត​ និង ចែកទឹក​លាងដៃ សម្លាប់​មេរោគ ជូន ដល់ជន​ដែលខ្វះខាត ។

បន្ទាប់​ពី មានការចូលរួម​ពីសំណាក់​​ដៃ​គូ និង​ អ្នក​ស្ម័គ្រ​ចិត្ត​នានា គម្រោង​នេះ​ក៏បាន​ចាប់​ផ្តើម​ចេញជា​រូប​រាង​ និង ដំណើរ​ការ​ផលិត​ទឹកលាងដៃ ចំនួន ១០លាន​មីលី​លីត្រ​ដើម្បី ចែកចាយ​ទូទាំង​ប្រទេស​ដោយ​មានការ​បង្រៀន​ពីគោលការណ៍អនាម័យ​ផងដែរ។

«​ វិធីសាស្ត្រ​ និង​បច្ចេកទេស​ក្នុង​​ការ​ផលិតទឹកលាងដៃសម្លាប់​មេរោគ នេះ​ គឺ ត្រូវ​បានផ្តល់​ឲ្យ​ និង​គោរព​ទៅតាមស្តង់ដាររបស់​នាយដ្ឋាន​ប្រយុទ្ធ​នឹង​ជម្ងឺ​ឆ្លង CDC ។ ខណៈ​ខ្ញុំ​បាន​ផ្សព្វផ្សាយ​គម្រោង​នេះ​តាម​បណ្តាញ​សង្គម​ ខ្ញុំ​ក៏​បាន​ទទួល​ការ​គាំទ្រ​ពីសំណាក់ក្រុមហ៊ុន យក្សា និង​ជនជាតិ​បារាំងម្នាក់​​នៅខេត្ត​សៀមរាប ដែល​ពួកគាត់​​មាន​លទ្ធភាព និង​សម្ភារ​គ្រប់​គ្រាន់​​ដើម្បី ដំណើរ​ការ​គម្រោង​នេះ​បាន​» ។ នេះ​បើ​យោង​ការ​ឲ្យ​ដឹង​ពី លោក​ តាន់​ គឹម សួរ ​ស្ថាបនិក​បៃ​តង​វ៉ររៀលស៍។

បើ​និយាយ​ពី​ឧបសគ្គ​ក្នុង​គម្រោង​នេះ​វិញ គឺ​មានច្រើនណាស់​ ដូចជា ៖ ការ​ផលិត​វត្ថុធាតុដើម បច្ចេកទេស ធនធាន និង​កម្លាំង​ក្រុម ការងារជាដើម ។ មួយ​វិញទៀត​ក្នុងពេល​ផលិត​ ទឹកលាងដៃ នេះ​ ពួកយើង​បានបដិសេធ​រាល់សំណើរ​ទិញពីសំណាក់ ឈ្មួញ​នានា ដើម្បី ទៅលក់​បន្ត​ព្រោះពួកយើង​ផ្តោតសំខាន់​ទៅលើការ​ជួយ​ប្រជាជនងាយរងគ្រោះ ។​

« ពួក​យើង​ជឿ​ជាក់​​ថា​ការ​ប្រកាន់​ខ្ជាប់​​នូវ​គោលគំនិត​ និង​ភាពស្មោះ​ត្រង់ គឺ​ជា​កូនសោរសំខាន់​មួយ​ក្នុង​ការ​បង្កត​ទំនុកចិត្ត​ពីក្រុមការងារ​ និង​ជំរុញ​ឲ្យ​ការងារ​កាន់តែមានប្រសិទ្ធ​ភាព​ខ្ពស់ និង​ជោគជ័យ»។ លោក​បញ្ជាក់​។​

« ជាចុង​ក្រោយ​ ខ្ញុំ​តែង​ស្រម៉ៃ​ចង់​ឃើញ​វប្បធម៌​ចែករំលែក​កើត​មាន​ឡើង​ក្នុង​សកម្មភាព​រស់​នៅប្រចាំថ្ងៃរបស់​មនុស្ស​គ្រប់​ៗរូប​ ពិសេស​ក្នុង​ពេល​វិបត្តិ​កូវីដ១៩ នេះ​តែ​ម្តង »។

បៃ​តង​វ៉ររៀលស៍ ជា​អង្គការ​មិនរក​ប្រាក់​ចំណេញ​បង្កើត​ឡើង​ កាលពី​ឆ្នា ២០១៩ និង មាន​ទស្ស​នវិស័យ​ ក្នុងការ​ការពារ​ព្រៃ​ឈើ​ និង​ប្រយុទ្ធ​ ប្រឆាំង​ពីការកាប់បំផ្លាញ​ខុសច្បាប់​ ហើយ​ទទួល​បាន​ការ​គាំទ្រ ពីក្រសួង​បរិស្ថានផងដែរ៕

អត្ថបទពេញនិយម