សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឲ្យជនរួមជាតិស្ដាប់បទម្រៀងអប់រំសុខភាព

  • 2020-06-08 08:53:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន ​ក្រើន​រំលឹក​ដល់​ជន​រួម​ជាតិ​ឲ្យ​បន្ត​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ឆ្លង​រាតត្បាត នៃ​មេរោគ​កូវីដ-១៩ ដោយ​សម្ដេច​បាន​អញ្ជើញ​សាធារណៈ​ជន​ស្ដាប់​បទ​ចម្រៀង​ប្រពៃណី​ខ្មែរ​ជា​ច្រើន​បទ​ដែល​មាន​ន័យ​អប់រំ​សុខភាព ជា​ពិសេស​ជំងឺ​កូវីដ-១៩។

សារ​ទាំង​ស្រុង​របស់​សម្ដេច​ដែល​បាន​បង្ហោះ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​មាន​ខ្លឹមសារ​ដូច្នេះ៖"សូម​បង​ប្អូន​ជន​រួម​ជាតិ លោក​យាយ លោក​តា និង​ក្មួយ​ៗ​យុវជន​ស្ដាប់​កម្សាន្ត​នូវ​បទ​ចម្រៀង​អប់រំ​កូវីដ-១៩ នៅ​កម្ពុជា​ទាំង​អស់​គ្នា"។

ទន្ទឹម​គ្នា​ក៏​មាន​សិល្បករ-សិល្ប​ការិនី​ខ្មែរ​ជា​ច្រើន​រូបដែរ ដែលនៅ​​ខ្វល់ខ្វាយ និង​បញ្ចេញ​សារ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​បន្ដ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ឆ្លង​មេរោគ​រលាក​ផ្លូវ​ដង្ហើម​ប្រភេទ​នេះ។ ដូចជាអ្នកនាង សុគន្ធ នីសា ជាដើម៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ