​មក​ដឹង​ចំណូល​និង​ចំណាយ ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ឆ្នាំ​២០២០​

  • 2020-06-08 07:42:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ​បាន​រៀប​ចំ​មហាសន្និបាត​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​លើក​ទី​១៤​ឆ្នាំ​២០២០​ កាល​ពី​ព្រឹកមិញ​នេះ។

​ក្នុង​នោះ​ដែរ ​សហព័ន្ធ​ក៏​មាន​របាយការណ៍​សម្រាប់​ការ​ចំណាយ ​ក៏​ដូចជា​ចំណូល​ប្រចាំ​ឆ្នាំ​២០២០​នេះ ​ដើម្បី​ឱ្យ​សមាជិក​ទាំង​អស់​បាន​ដឹង​ផង​ដែរ។ ​សម្រាប់​ឆ្នាំ​២០២០ ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ​ទទួល​បាន​ចំណូល​សរុប ៦ ៤៥៩ ១២៦​ដុល្លារ​អាមេរិក ​ខណៈ​ដែល​ចំណាយ​វិញ​អស់ ៦ ០៨៦ ៤៩៦​ដុល្លារ​អាមេរិក។ ​បើ​តាម​ចំនួន​នេះ ​សហព័ន្ធ​នៅ​សល់​ប្រាក់​ជិត​៤០​ម៉ឺន​ដុល្លារ​ដែរ​នៅ​ឆ្នាំ​នេះ​។

​សម្រាប់​ចំណូល​ឆ្នាំ​២០២០​ដែល​ទទួល​បាន​គឺ​មក​ពី

  • ថវិកា​សល់​នៅ​ឆ្នាំ​២០១៩ ​ចំនួន ១ ៦៩៣ ០២៤​ដុល្លារ
  • ថវិកា​បាន​ពី AFF ​ចំនួន ១៨៨ ១៥៥​ដុល្លារ
  • ថវិកា​បាន​ពី​សហព័ន្ធ​បាល់ទាត់​ជប៉ុន ២០ ០០០​ដុល្លារ​
  • ថវិកា​បាន​ពី AFC ​១ ៣០០ ០០០​ដុល្លារ​
  • ថវិកា​បាន​ពី FIFA ​១ ៧៥០ ០០០​ដុល្លារ​
  • ថវិកា​បាន​ពី​ក្រសួង​អប់រំ ​៥០៣ ២៨៣​ដុល្លារ​
  • ថវិកា​បាន​ពី​ការ​ឧបត្ថម្ភ​ផ្សេង​ៗ ១ ០០៤ ៦៦៤​ដុល្លារ​

សម្រាប់​ការ​ចំណាយ​វិញ​អស់​ទៅ​លើ​៖

  • ការ​អភិវឌ្ឍ​គ្រូ​បង្ហាត់ ៦៦ ១៣៩​ដុល្លារ
  • ការ​អភិវឌ្ឍ​បាល់ទាត់​ថ្នាល ៧៩២ ៧៣០​ដុល្លារ​
  • ការ​អភិវឌ្ឍ​ផ្នែក​ទីផ្សារ ​ទំនាក់ទំនង ​៣២ ៩៦៩​ដុល្លារ​
  • ការ​អភិវឌ្ឍ​ក្លឹប​/រចនា​សម្ព័ន្ធ​បាល់ទាត់​រាជ​ធានី ខេត្ត ​១៨០ ០០០​ដុល្លារ​
  • ការ​អភិវឌ្ឍ​បាល់ទាត់​នារី ​២៦០ ១១០​ដុល្លារ​
  • ការ​អភិវឌ្ឍ​ក្រុម​ជម្រើស​ជាតិ ៩៨១ ៣៨៣​ដុល្លារ​
  • ការ​អភិវឌ្ឍ​អាជ្ញាកណ្ដាល ​៧៣ ០៣៩​ដុល្លារ​
  • ការ​អភិវឌ្ឍ​បាល់ទាត់​ក្នុង​សាល ៧៥ ៩៤៦​ដុល្លារ​
  • ការ​រៀប​ចំ​ការ​ប្រកួត​ថ្នាក់​អន្តរជាតិ ​៣៥០ ៣៩៤​ដុល្លារ​
  • ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​បាល់ទាត់ ​១ ៨៨៩ ៥៦៨​ដុល្លារ​
  • ចំណាយ​រដ្ឋបាល និង​ប្រាក់​ខែ ​៩៥៣ ៩៧០​ដុល្លារ​

អត្ថបទ៖ ប្រុស យុទ្ធ