ទស្សនាដងផ្លូវ នៅខេត្តមណ្ឌលគីរី ពីលើអាកាស បន្ធូរអារម្មណ៍សម័យកាលកូវីដ១៩

  • 2020-06-09 04:02:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មេរោគកូវីដ១៩ បានញាំញីពិភពលោកឲ្យស្ថិតនៅក្នុងផ្ទះ និងការរស់នៅគម្លាតគ្នា ដើម្បីការពារការរីករាលដាលនៃការឆ្លងវីរុសកូរ៉ូណាមួយនេះ។ ដូច្នេះ ប្រិយមិត្តមួយចំនួនប្រាកដជាមានអារម្មណ៍ធុញថប់ហើយមែនទេ នៅអំឡុងមួយរយៈកន្លងទៅ ដែលស្ថិតនៅក្នុងផ្ទះ ធ្វើកិច្ចការនៅផ្ទះ ដោយមិនទាន់ហ៊ានដើរចេញទៅណាឆ្ងាយ ជាពិសេសទីប្រជុំជន។ ដើម្បីកាត់បន្ថយអារម្មណ៍តានតឹងទាំងនេះ តោះមកមើលបណ្ដុំរូបភាពពីលើអាកាស ផ្លូវចាតិលេខ ៧៦ អមដោយសម្រស់ធម្មជាតិ និងព្រៃឈើ ក្នុងខេត្តមណ្ឌលគីរី ដូចខាងក្រោម៖

ប្រទេសកម្ពុជាបានធ្វើឲ្យស្ថានភាពជំងឺកូវីដ១៩ បានប្រសើរឡើង ដោយបានព្យាបាលអ្នកជំងឺកូវីដ១៩ ឲ្យជាសះស្បើយសរុប ១២៤នាក់ និងកំពុងព្យាបាលនៅមន្ទីរពេទ្យ ២នាក់។ បើទោះបីស្ថានភាពនេះប្រសើរហើយក្ដី ប៉ុន្ដែរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល នៅតែណែនាំឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នអំពីជំងឺកូវីដ១៩ ជាពិសេសការពារកុំឲ្យឆ្លងរីករាលដាលទៅសហគមន៍ ឈានទៅការផ្ទុះរលកទី២។

រូបភាព៖ ផេកក្រសួងសាធារណៈការ និងដឹកជញ្ជូន

អត្ថបទពេញនិយម