Neymar ខ្សឹប​ប្រាប់​មិត្ត​រួម​​ក្រុមចង់​ទៅ Barca វិញ តែ​ចង់​ធ្វើ​រឿង​មួយ​នេះ​ឲ្យ​បាន​សិន​នៅ​ PSG

  • 2020-06-09 04:44:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Neymar បាន​ប្រាប់​មិត្តរួម​ក្រុម​ Paris Saint-Germain ថា គេ​ចង់​ចាកចេញ​​និង​ត្រលប់​ទៅ​​ចូលរួម​ជាមួយ Barcelona វិញ​នៅ​រដូវ​ក្ដៅ​នេះ តែ​ចង់​លើក​ពាន Champions League ឲ្យបាន​សិន​​។ នេះ​បើ​តាម​សារព័ត៌មាន​ Mundo Deportivo។

កីឡាករ​សញ្ជាតិ​ប្រេស៊ីល​​ដែល​​​ផ្ទេរ​ចេញ​ពី Nou Camp ក្នុង​តម្លៃ​កំណត់ត្រា​ពិភពលោក​១៩៨​លាន​ផោន​កាល​ពី​ឆ្នាំ​២០១៧ ហាក់​មិន​សូវ​ជោគជ័យ​ប៉ុន្មាន​ទេ​ ក្នុង​ពេលវេលា​នៅ​ទីក្រុង​ប៉ារីស។ សម្រាប់ Barca បាន​ខកខាន​​ក្នុង​ការ​ផ្ទេរ​យក Neymar មក​វិញ​កាល​ពី​ឆ្នាំ​មុន ទោះ​បី​ស្នើ​ទៅ​កាន់ PSG នូវ​ទឹក​ប្រាក់​១០០​លាន​ផោន បូក​បន្ថែម Ivan Rakitic, Jean-Clair Todibo និង Ousmane Dembele ក៏​ដោយ។

ប៉ុន្តែ​បើ​តាម​សារព័ត៌មាន​​របស់​អេស្ប៉ាញ​ខាង​លើ​បញ្ជាក់​ថា Barcelona និង Neymar នៅ​តែ​មិន​បោះបង់​ក្នុង​ការ​ត្រលប់​​រក​គ្នា​វិញ។ ក្នុង​នោះ​ដែរ​ពេល​ថ្មី​ៗ​នេះ កីឡាករ​វ័យ​២៨​ឆ្នាំ​ក៏​បាន​ខ្សឹប​ប្រាប់​មិត្តរួម​ក្រុម​នៅ PSG ថា គេ​ជឿជាក់​អាច​ត្រលប់​មក​កាន់​អេស្ប៉ាញ​វិញ​នៅ​រដូវ​ក្ដៅ​នេះ តែ​ចង់​ឈ្នះ​ពាន UCL សិន។

កាល​ពី​ឆ្នាំ​មុន PSG បាន​ទាមទារ​១៨០​លាន​ផោន​សម្រាប់​តម្លៃ​ខ្លួន Neymar ប៉ុន្តែ​​តាម​ស្ថានភាព​ពេល​នេះ​ ពួក​គេ​អាច​នឹង​ទទួល​យក​បើ​បាន​ក្បែរ​១៣៥​លាន​ផោន ស្រប​ពេល​កុងត្រា​នឹង​អស់​នៅ​ឆ្នាំ​២០២២៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម