កូរ៉េខាងជើងសម្រេចកាត់ផ្ដាច់ទំនាក់ទំនងទាំងអស់ជាមួយកូរ៉េខាងត្បូង

  • 2020-06-09 05:42:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូរ៉េខាងជើងបាននិយាយថា ខ្លួននឹងកាត់ផ្តាច់រាល់បណ្តាញទំនាក់ទំនងអន្តរកូរ៉េជាមួយកូរ៉េខាងត្បូងរួមទាំងបណ្តាញទូរស័ព្ទបន្ទាន់រវាងមេដឹកនាំប្រទេសទាំងពីរ​ទៀត​ផង​ចាប់​ពី​ថ្ងៃ​អង្គារ​នេះ​ត​ទៅ។

កូរ៉េខាងជើងបាននិយាយថានេះជាសកម្មភាពដំបូងនៅក្នុង​ចំណោម​សកម្មភាពជាបន្តបន្ទាប់​ទៀត ដោយបាន​ចាត់​ទុក​ប្រទេសកូរ៉េខាងត្បូងថាជា “ សត្រូវ” ។ ការហៅទូរស័ព្ទប្រចាំថ្ងៃដែលត្រូវបានធ្វើឡើងទៅការិយាល័យទំនាក់ទំនងដែលមានទីតាំងនៅទីក្រុងជាប់ព្រំដែនកូរ៉េខាងជើង Kaesong នឹង​ត្រូវ​កាត់​ផ្ដាច់​ពីថ្ងៃអង្គារ​នេះ​ត​ទៅ។ រដ្ឋទាំងពីរបានបង្កើតការិយាល័យនេះដើម្បីកាត់បន្ថយភាពតានតឹង បន្ទាប់ពីកិច្ចពិភាក្សាក្នុងឆ្នាំ ២០១៨ ។

កូរ៉េខាងជើងនិងកូរ៉េខាងត្បូងនៅតែ​មើល​មុខ​គ្នា​មិន​ចំ​នៅឡើយព្រោះមិនទាន់មានកិច្ចព្រមព្រៀងសន្តិភាពណាមួយទេ ​ចាប់​តាំង​ពី​ពេល​ដែល​សង្គ្រាមកូរ៉េបានបញ្ចប់នៅឆ្នាំ ១៩៥៣ មក៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ រ័ត្ន