អតីត​គ្រូពេទ្យ​ប្រចាំ​ Real សរសើរ​ Bale ថា​ជា​កីឡាករ​ខ្លាំង​ជាង​គេ​ ខ្លាំង​ជាង​ CR7 ទៀត

  • 2020-06-09 13:27:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​វេជ្ជបណ្ឌិត​ប្រចាំ​ក្លឹប​ Real Madrid លោក​ Jesus Olmo បាន​និយាយ​ទៅ​កាន់​ Ideal កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ខ្សែ​ប្រយុទ្ធ​ Gareth Bale ជា​កីឡាករ​ដែល​មាន​កាយ​សម្បទា​មាំមួន​ល្អ​ជាង​កីឡាករ​ ណា​ទាំង​អស់​។

លោក​ Olmo បាន​និយាយ​ថា​៖" ច្បាស់​ណាស់​ កីឡាករ​ដែល​មាន​កាយ​សម្បទា​មាំ​មួន​ជាង​គេ​ ដែល​ខ្ញុំ​មើល​ឃើញ​មាន​តែ​ Bale ទេ​។ គេ​ជា​កីឡាករ​មួយ​រូប​ ដែល​រាង​កាយ​សាក​សម​នឹង​អាច​លេង​​បាន​កីឡា​គ្រប់​ប្រភេទ​​។"

វេជ្ជបណ្ឌិត​រូប​នេះ​បាន​បន្ត​ថា​៖" ខ្ញុំ​អាច​និយាយ​បាន​ថា​ គេ​ ជា​​កីឡាករ​ដែល​ពេញ​សមត្ថភាព​ខាង​សម្បទា​ ថែម​ទាំង​ខាង​បច្ចេកទេស​ក្នុង​លេង​ផង​ដែរ​ នៅគ្រប់​ស្ថានភាព​ទាំង​អស់​។"

លោក​ Olmo បាន​បន្ថែម​ថា​ ដោយ​សារ​តែ​អញ្ចឹង​ហើយ​ទើប​ធ្វើ​ឲ្យ​លោក​មាន​ការ​ភ្ញាក់ផ្អើល​មែន​ទែន​ទៅ​លើ​កីឡាករ​រូប​នេះ​៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី