អវកាសយានិកណាសារូបនេះ ក្លាយជាស្ត្រីដំបូងគេចុះទៅចំណុចជ្រៅបំផុតនៃមហាសមុទ្រ

  • 2020-06-10 06:52:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អវកាសយានិក​របស់​អង្គការ​ណាសា​ឈ្មោះ ខាធី ស៊ូលីវ៉ាន់ បាន​បង្កើត​ប្រវត្តិសាស្រ្ត​កាល​ពី​ចុង​សប្ដាហ៍ ដោយ​ក្លាយ​ជា​ស្ត្រី​ដំបូង​គេ​បាន​ទៅ​ដល់​ចំណុច​ជ្រៅ​បំផុត​នៃ​មហាសមុទ្រ​ពិភពលោក ដែល​មាន​ជម្រៅ​ប្រហែល ១១,៣គីឡូម៉ែត្រ។ លោក​ស្រី​ស៊ូលីវ៉ាន់​បាន​កត់​សម្គាល់​ឱកាស​ដ៏​វិសេស​នេះ​ដោយ​តេ​ទូរសព្ទ​ពី​នាវា​មុជទឹក DSSV Pressure Drop ដើម្បី​និយាយ​ជា​មួយ​អវកាសយានិក​របស់​អង្គការ​ណាសា​នៅ​ឯ​ស្ថានីយអវកាសអន្តរជាតិ (ISS)។

លោកស្រីស៊ូលីវ៉ាន់និយាយថា ៖ “ក្នុងនាមជាអ្នកសិក្សាមហាសមុទ្រផងនិងអវកាសយានិកផង នេះជាថ្ងៃដ៏អស្ចារ្យដែលមានតែម្តងគត់ក្នុងមួយជីវិត ដែលបានឃើញផ្ទាំងទស្សនីយភាពទឹកជ្រៅបំផុតហៅថា Challenger Deep ហើយបន្ទាប់មកតេទូរស័ព្ទរវាង ISS និងនាវា DSSV Pressure Drop។"

ក្នុងឆ្នាំ ១៩៨៣ លោកស្រីបណ្ឌិតស៊ូលីវ៉ាន់ ដែលជាជើងចាស់នៃការហោះហើរលើយានអវកាសចំនួន ៣ បានក្លាយជាស្ត្រីជនជាតិអាម៉េរិកដំបូងគេដែលបានដើរក្នុងលំហអាកាស។

ឥឡូវនេះ លោកស្រីស៊ូលីវ៉ាន់គឺជាមនុស្សទី ៨ ដែលបានទៅដល់បាតសមុទ្រជ្រៅបំផុត Challenger Deep។ មនុស្សពីរនាក់ដំបូងគេដែលសម្រេចបានជោគជ័យនេះគឺលោក ដុន វែល និង លោកចាកេស ពីកាដ បានទៅដល់ចំណុចនេះក្នុងឆ្នាំ ១៩៦០ ខណៈអ្នកដឹកនាំរឿងហូលីវូដលោក ជែម ខេមរ៉ូន បានចុះនៅទីនេះក្នុងឆ្នាំ ២០១២៕

កាលពីឆ្នាំមុនលោក វីកទ័រ វេស្កូវ៉ូ គឺជាមនុស្សទីបួនដែលបានទៅដល់ចំណុច Challenger Deep ដែលជាផ្នែកមួយនៃបេសកកម្ម Five Deeps របស់គាត់៕

ប្រភព ៖ rasmeinews.com