​ប្រេស៊ីល ​សុំ​ដក​ឈ្មោះ​ធ្វើ​ម្ចាស់​ផ្ទះ Women World Cup 2023 ​ព្រោះ Covid-19

  • 2020-06-10 09:21:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប្រេស៊ីល ​បាន​ប្រកាស​ដក​ខ្លួន​ចេញ​ពី​ការ​ស្នើ​សុំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ Women World Cup 2023 ​ហើយ ​បន្ទាប់​ពី​ប្រទេស​រង​ផល​ប៉ះពាល់​ខ្លាំង​ដោយសារ Covid-19 ​។

​ប្រេស៊ីល បាន​ក្លាយ​ជា​ប្រទេស​ទី​២​បន្ទាប់​ពី​អាមេរិក ​មាន​អ្នក​ស្លាប់​ច្រើន​និង​ឆ្លង​ច្រើន​ជាង​គេ នា​ពេល​បច្ចុប្បន្ន​នេះ។ ប្រជាជន​ប្រេស៊ីល​ជាង​៧០​ម៉ឺន​នាក់​ហើយ ដែល​បាន​ឆ្លង​មេរោគ Covid-19 ​។ ​​ត្រឹម​ពេល​២៤​ម៉ោង​កន្លង​ទៅ​នេះ ​ប្រេស៊ីល​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​រហូត​ដល់​ទៅ​ជាង​៣​ម៉ឺន​នាក់​ឯ​ណោះ និង​ស្លាប់​ជាង​១​ពាន់​នាក់។ ចំនួន​អ្នក​ឆ្លង​ច្រើន ​និង​ស្លាប់​ច្រើន​នេះ បាន​ធ្វើ​ឱ្យ​ប្រទេស​ស្ដេច​បាល់ទាត់​នេះ កំពុង​ជួប​ផល​វិបាក​ផ្នែក​សេដ្ឋកិច្ច​ខ្លាំង​មែនទែន។

កត្តា​សេដ្ឋកិច្ច​ដុនដាប​នេះ​ហើយ ទើប​បាន​ជា​ប្រេស៊ីល​សម្រេច​ចិត្ត​មិន​ចូល​រួម​ឈរ​ឈ្មោះ​ដើម្បី​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍ Women World Cup 2023 ​ឡើយ។ ​ខណៈ​ដែល​ការ​បោះ​ឆ្នោត​ស្វែង​រក​ម្ចាស់​ផ្ទះ​រៀប​ចំ​ព្រឹត្តិការណ៍​នេះ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៥​ខែ​មិថុនា​ឆ្នាំ​២០២០​ខាង​មុខ​នេះ៕

ប្រភព៖ BBC   អត្ថបទ៖ វ៉ាន់ សក្ដិ