តោះជិះកង់ទៅលេងតំបន់ប្រវត្តិសាស្ត្រ​នៃការផ្តួលរំលំរបប​ ប៉ុល ពត

  • 2020-06-10 10:10:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី១៩ មិថុនា​ ឆ្នាំ២០២០ ខាងមុននេះសហព័ន្ធខ្មែរកីឡាទោចក្រយាន សហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស នឹងរៀបចំកម្មវិធីជិះកង់ដើម្បី "អបអរសាទររំលឹកខួបលើកទី៤៣ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត"

ព្រឹត្តិការណ៍ជិះកង់បែបផ្លូវឆ្ងាយនៃទិវាចង់ចាំនេះនឹងចេញដំណើរចេញពីមុខវិមានឈ្នះឈ្នះ​ ឆ្ពោះទៅកាន់ភូមិកោះថ្ម​ ស្រុកមេមត់ ខេត្តត្បួងឃ្មុំ។ ចំពោះការហូបចុក និងដឹកជញ្ជូនជាបន្ទុករបស់គណ:កម្មការរៀបចំកម្មវិធី។

ផែនទីធ្វើដំណើរ

សម្រាប់អ្នកចង់ចូលរួម​ និងចង់ដឹងព័ត៌មានលម្អិតអាចមកទីស្នាក់ការសហព័ន្ធខ្មែរកីឡាទោចក្រយាន ស្ថិតនៅអគាទីស្នាក់ការគណ:កម្មាធិការជាតិអូឡាំពិកកម្ពុជាជាន់ទី២ ឬអាចទាក់ទងលេខទូរសព្ទដែលមានក្នុងសេចក្តីជូនដំណឹង៕

អត្ថបទ៖ លន ហ្សាឌីណា