អ្នកជិះឡានប៉ុងពីរ តិចអត់ដឹងប៊ូតុងនេះប្រើដើម្បីអ្វី?

  • 2020-06-11 04:58:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកបើកបររថយន្តប៉ុងពីរប្រហែលជាធ្លាក់សង្កេតឃើញប៊ូតុងមួយដែលមានរូប កង់រថយន្តទាំង និងសញ្ញាខ្វែងមួយនៅចំកណ្តាល ប៉ុន្តែអ្នកបើកបរមួយចំនួនប្រហែលជាមិនដឹងថា ប្រើវាដើម្បីអ្វីឡើយ។

ប៊ូតុងនោះមានឈ្មោះបច្ចេកទេសជាភាសាអង់គ្លេសថា "All Wheel Drive Lock Mode” ឬយើងអាចហៅយ៉ាងសាមញ្ញបានថា "ចាក់សោរប៉ុង"។ យើងអាចប្រើនៅពេលត្រូវការកម្លាំងខ្លាំងលើកង់រថយន្តទាំង ៤ ដូចជាពេលជាប់នៅក្នុងភក់ ហើយត្រូវការកម្លាំងដើម្បីគេចចេញពីវាជាដើម។

នៅពេលដែលយើងចុចប៊ូតុងនោះ កម្លាំងបង្វិលអតិបរមារបស់ម៉ាស៊ីននឹងត្រូវបញ្ជូនទៅកង់ខាងក្រោយ។ ចុចវាម្តងទៀតដើម្បី Cancel មុខងារនេះចោល និងត្រលប់ទៅការប្រើប្រាស់ប៉ុង និងកម្លាំងធម្មតាវិញ។

យើងអាចប្រើប៊ូតុង All Wheel Drive Lock Mode នៅពេលដែលម៉ាស៊ីនស្ថិតនៅក្នុង Ignition On Mode (កាច់សោរឲ្យប្រព័ន្ធភ្លើងដំណើរការ តែមិនបញ្ឆេះម៉ាស៊ីន)។ មុខងារនេះនឹង Cancel ចោលវិញអូតូ នៅពេលយើងជាន់ហ្វ្រាំង និងនៅពេលរថយន្តស្ថិតនៅល្បឿនលើសពី ៤០គីឡូម៉ែត្រក្នុងមួយម៉ោង៕

អត្ថបទ៖ សេង ឡុង

អត្ថបទពេញនិយម