នេះជា​រឿងរ៉ាវពីក្រោយ ថា​ហេតុអ្វី​តារា K-Pop ទាំង​ ១០​នេះ​ត្រូវក្លាយជា​មេក្រុម?

  • 2020-06-11 06:14:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មេក្រុម K-Pop បាន​ដើរ​តួ​នាទី​សំខាន់​ជាងគេ​ តាំង​ពី​ជួយ​សមាជិក​ទាំងអស់​ ពិសេស​ព្យាយាម​រក្សា​ការពារ​ក្រុម​ឲ្យ​នៅ​តែ​រួមគ្នា​បាន​ល្អ​ជា​ធ្លុង​មួយ។ ជាក់ស្ដែង​ក្នុង​ការ​ជ្រើស​រើស​មេក្រុមម្នាក់ៗ​ ក្រុម និង​ក្រុមហ៊ុន​នីមួយៗតែង​មាន​ជម្រើស និង​គោល​បំណង​ខុសៗគ្នា។ ម្យ៉ាង​សម្រាប់​ Leader ទាំង​នោះ​ មុន​បាន​ក្លាយ​ជា​មេក្រុម​ ពួកគេ​សុទ្ធ​តែ​មាន​រឿង​រ៉ាវ​ពីក្រោយ​ដូចតទៅ៖

១. Lee Teuk

មេក្រុម​ Super Junior ម្នាក់​នេះ​ ត្រូវ​បាន​ក្លាយជា​មេគេ​ដោយ​ស្រួល​បំផុត​ ជា​ជម្រើស​របស់​ Lee Soo Man ព្រោះ​ថា​លោក​មាន​អាយុ​ច្រើន​ជាងគេ​ក្នុង​ក្រុម។

២. RM

ដូចជ្រាប​ស្រាប់​ RM គឺ​ជា​មេក្រុម​របស់​ BTS។ មូលហេតុ​ដែល​លោក​ ត្រូវ​ថ្នាក់​ដឹកនាំ​ជ្រើស​ឲ្យ​ធ្វើ​មេគេ​ ក៏ដោយសារ​លោក​គឺ​ជា​សមាជិក​ដំបូង​គេ​ដែល​ចូលរួម​បង្កើត​ BTS។

៣. Jihyo

មុន TWICE បង្កើត Park Ji Young បាន​សម្រេចពិភាក្សា​ជាមួយ​នឹង​សមាជិក​ TWICE ទាំងអស់ពី​ការ​ជ្រើស​មេក្រុម។ អំឡុង​ពេល​ពិភាក្សា​នោះ​ លោក​បាន​បញ្ជាក់​ថា​ ម្នាក់​នោះ​គួរ​តែ​ជា​អ្នក​ដែល​ខិតខំ​ពុះពារ និង​លះបង់​ខ្លាំង​ជាងគេ។ ជា​លទ្ធផល​ Jihyo ក៏​ត្រូវ​បាន​ចាត់​ឲ្យ​ធ្វើ​ជាមេក្រុម​ ផ្អែក​តាម​មតិភាគ​ច្រើន​របស់​សមាជិក។

៤. Suho

មូលហេតុ​ដែល​នាំ​ឲ្យ​ Suho ក្លាយជា​​មេក្រុម​របស់​ EXO ក៏​ដោយសារ​ផ្អែក​លើ​រយៈពេល​នៃ​ការ​ហ្វឹកហាត់​របស់​លោក ដែល​យូរ​ជាង​សមាជិក​ដទៃ​ទៀត។

៥. Seungyoon

នៅ​ក្នុង​កម្មវិធី «Who Is Next: WIN» ដំបូង​ឡើយ​ Mino ទេ​ដែល​ត្រូវ​ក្លាយ​ជា​មេក្រុម។ ប៉ុន្តែ​ក្រោយ​មក​ Mino ក៏​បាន​រង​របួស​ ជាហេតុ​ Yang Hyun Suk សម្រេច​លើក​ Seungyoon ជា​មេក្រុម​វិញ។

៦. Baekhyun

ពេល​ក្រុម​ថ្មី​ដែល​មាន​ឈ្មោះ​ថា​ Super M បង្កើត​ Baekhyun ក៏ត្រូវ​ក្លាយ​ជាមេក្រុម ផ្អែក​តាម​ចរិត​របស់​លោក និង​សមត្ថភាព​ដែល​អាច​បង្រួមបង្រួម​សមាជិក​ទាំង​អស់​ឲ្យរួម​គ្នា​កាន់​តែ​ខ្លាំង។

៧. Nayoung (I.O.I), Jisung (WANNA ONE), Eunbi (IZONE) និង​ Seungwoo (X1)

ទាំង​នេះ​សុទ្ធ​តែ​ជា​អ្នក​ដែល​មាន​ប្រភព​ចេញ​ពី​កម្មវិធី Produce។ សមាជិក​ទាំង​អស់​​ក្នុង​ក្រុម​ទាំង​នេះ​ ត្រូវ​បោះ​ឆ្នោត​ជ្រើស​មេក្រុម​របស់​ខ្លួន​ ហើយ​អ្នក​ដែល​មាន​ចំនួន Vote ​ច្រើន​ជាងគេ​ ក៏​ត្រូវ​ក្លាយ​ជា​ Leader ដោយស្វ័យប្រវត្តិ៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី