Tesla ក្លាយជាក្រុមហ៊ុនរថយន្តមានតម្លៃជាងគេក្នុងលោក
- 2020-06-11 07:26:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Tesla ក្លាយជាក្រុមហ៊ុនរថយន្តមានតម្លៃជាងគេក្នុងលោក
ចន្លោះមិនឃើញ
តម្លៃហ៊ុនរបស់ Tesla ក្នុងមួយហ៊ុនបានឡើងដល់ខ្ទង់ ១ពាន់ដុល្លារជាលើកដំបូងនាថ្ងៃព្រហស្បតិ៍នេះ ដែលធ្វើឲ្យក្រុមហ៊ុនរថយន្តអគ្គិសនីមានតម្លៃលើទីផ្សារលើសពី Toyota ក្លាយជាក្រុមហ៊ុនរថយន្តមានតម្លៃជាងគេក្នុងលោក។
កាលពីឆ្នាំ ២០១៨ តម្លៃហ៊ុនរបស់ Tesla ធ្លាប់បានកើនឡើងខ្លាំង ធ្វើឲ្យក្រុមហ៊ុននេះមានតម្លៃខ្ពស់ជាងក្រុមហ៊ុនផលិតរថយន្តធំៗមួយចំនួន។ ប៉ុន្តែក្រោយមកតម្លៃមានការធ្លាក់ចុះវិញ ដោយសារក្រុមហ៊ុនប្រឈមមុខបញ្ហាមួយចំនួន។ តម្លៃហ៊ុន Tesla ចាប់ផ្ដើមស្ទុះឡើងវិញពីចុងឆ្នាំ ២០១៩ រហូតដល់ពេលនេះឡើងដល់ខ្ទង់ ១ពាន់ដុល្លារ ក្នុងមួយហ៊ុន។
នាពេលបច្ចុប្បន្ននេះតម្លៃរបស់ Tesla លើទីផ្សារគឺមានដល់ទៅ ១៩០ពាន់លានដុល្លារ ឈរនៅលំដាប់លេខមួយ ហើយ Toyota មានតម្លៃ ១៨២ពាន់លានដុល្លារ ឈរនៅលំដាប់លេខពីរ៕