Neymar បែក​ធ្លាយ​សំឡេង​ជេរ សង្សារ​​ម្ដាយ​ខ្លួន​ថា​ជា​ភេទ​ទី៣

  • 2020-06-11 12:58:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​ Neymar ត្រូវ​បាន​គេ​ចោទ​ថា បាន​ហៅ​​មិត្ត​ប្រុស​វ័យ​ក្មេង​របស់​ម្ដាយ​ខ្លួន​ថា​ជាភេទ​ទី៣ នេះ​បើ​តាម​សារ​សំឡេង​បែកធ្លាយ​ជា​ភាសា​ព័រទុយហ្គាល់ ដែល​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​ Youtube។

សារព័ត៌មាន Marca បាន​ចុះ​ផ្សាយ​ថា សារ​សំឡេង​នេះ​ត្រូវ​បាន​គេ​ថត​ចេញ​ពី​បណ្ដាញ​វីដេអូ​ហ្គេម​ដ៏​ល្បី Twitch ហើយ​មាន​មតិ​មួយ​ចំនួន​លើក​ឡើង​ថា Neymar ខឹង​នឹង​រឿង​បញ្ហា​ប៉ះ​ទង្គិច​គ្នា​នៅ​ក្នុង​ផ្ទះ​នៅ​ប្រេស៊ីល​រវាង​ម្ដាយ​ Neymar និង​មិត្ត​ប្រុស​រូប​នោះ។

កាល​ពី​ពេល​ថ្មីៗ​នេះ​មាន​ព័ត៌មាន​ពី​ប្រទេស​ប្រេស៊ីល​ថា ម្ដាយ​ Neymar និង​ប្រុស​ក្មេង​នោះ​បាន​ឈ្លោះ​ទាស់ទែង​គ្នា​រហូត​ដល់​ខាង​ប្រុស​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​។

ម្ដាយ​ Neymar អ្នក​ស្រី​ Nadine Goncalves និង​មិត្តប្រុស Tiago Ramos ត្រូវ​រ៉ូវ​គ្នា​វិញ​ហើយ ក្រោយ​មាន​ដំណឹង​លេច​ឮ​ថាចែក​ផ្លូវគ្នា​កាល​ពី​ចុង​ខែឧសភា។

ទាក់ទិន​នឹង​រឿង​នេះ​ដែរ ក្រុម​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា (LGBT) នៅ​ប្រេស៊ីល​ត្រូវ​បាន​គេ​រាយការណ៍​ថា ដាក់​ពាក្យ​ប្ដឹង​កីឡាករ​រូប​នេះ​ទៀត​ផង​៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម