FA ពិន័យ​ Alli ​មិន​ឲ្យ​ចូល​រួម​ មួយ​ប្រកួត​ នៅ​សប្ដាហ៍​ខាង​មុខ​នេះ

  • 2020-06-11 13:26:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ក្លឹប​ Tottenham Hotspur កីឡាករ​ Dele Alli ត្រូវ​បាន​ខាង​ FA ពិន័យ​មិន​ឲ្យ​ចូល​រួម​នៅ​ក្នុង​ការ​ប្រកួត​ តទល់​នឹង​ក្លឹប​ Manchester United នៅ​សប្ដាហ៍​ខាង​មុខ​។

Alli ត្រូវ​បាន​ខាង​ FA ធ្វើ​ការ​ពិន័យ​បែប​នេះ​ដោយ​សារ​តែ​ កីឡាករ​រូប​នេះ​បាន​បង្ហោះ​វីដេអូ​មួយ​ ដែល​បាន​ចំអក​ពួក​ជនជាតិ​អាស៊ី​ ថែម​ទាំង​បាន​និយាយ​លេង​សើច​ពី​​ការ​ផ្ទុះ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ-១៩​ កាល​ពី​ខែ​កុម្ភៈ​ ឆ្នាំ​២០២០​កន្លង​ទៅ​។

ទោះ​ជា​បន្ទាប់​​មក​ភ្លាមៗ​នោះ​ ខ្សែ​បម្រើ​រូប​នេះ​បាន​លុប​វីដេអូ​ហ្នឹង​ចោល​ ហើយ​បាន​ធ្វើ​ការ​សូម​ទោស​ជា​សាធារណៈ​ក្ដី​ តែ​ក្រោយ​មក​ខាង​ FA នៅ​តែ​ធ្វើ​ការ​ដាក់​កំហុស​ដូច​ខាង​លើ​នេះ​ ថែម​ទាំង​បាន​ពិន័យ​ជាង​ ៦០,០០០ដុល្លារ​ និង​បញ្ជា​ឲ្យ​ទៅ​រៀន​ពី​វិន័យ​ដើម្បី​កែ​ប្រែ​កំហុស​ទៀត​ផង​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ប្រកួត​ដែល​ Alli មិន​បាន​ចូល​រួម​គឺជា​ ​ការ​ប្រកួត​រវាង​ Spurs តទល់​នឹង​ Man Utd ក្នុង​ក្របខ័ណ្ឌ​ Premier League ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ក្នុង​ថ្ងៃ​ទី​១៩​ ខែ​មិថុនា​ ឆ្នាំ​២០២០​ខាង​មុខ​នេះ​៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម