អ្នកឆ្លងវីរុសនៅអាមេរិក កើនឡើងលើស ២លាននាក់ច្រើនជាងគេនៅក្នុងពិភពលោក

  • 2020-06-12 01:43:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហរដ្ឋអាមេរិកបានកើនលើសចំនួន ២ លានករណីនៃវីរុស​ឆ្លង​កូវីដ១៩​ហើយ នេះបើយោងតាមទិន្នន័យដែលបានចុះផ្សាយដោយកាសែត Washington Post។

រលក​នៃ​ការ​ឆ្លង​ថ្មី បាន​​ផ្ទុះ​ឡើង​វិញ​ភាគច្រើននៅក្នុងរដ្ឋដែល​ពីមុនមានអត្រាឆ្លងទាប​ប៉ុណ្ណោះ។ ករណី​ឆ្លងថ្មី​នៅ​រដ្ឋ​ជា​ច្រើន បាន​បន្ដ​កើនឡើ​ងជា​ថ្មី​ចាប់​តាំង​ពី​ថ្ងៃ​រំលឹក​ខួប​កងទ័ព​មក ខណៈ​ពេល​ដែល​ទីក្រុង​ជា​ច្រើន​ចាប់​ផ្ដើម​លុប​ចោល​ការ​រឹតបន្ដឹង។ គិត​មក​ត្រឹម​ថ្ងៃ​សុក្រ​នេះ ករណី​ឆ្លង​សរុ​បនៅ​សហរដ្ឋ​អាមេរិក​មាន ២ ០៨៩ ៦៨៤​នាក់ និង​ស្លាប់ ១១៦ ០២៩​នាក់។ ជាមួយ​គ្នា​ដែរ មាន​អ្នក​ព្យាបាល​ជា​សះ​ស្បើយ ៨១៦ ០៨៦​នាក់​នៅ​ទូ​ទាំង​ប្រទេស៕

ប្រភព៖ Washingtonpost   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទពេញនិយម