ធ្វើ​រឿង​ល្អ​១​នេះ Rashford បាន​បុណ្យ​ច្រើន​ណាស់ អំឡុង​ជាប់​គាំង​ដោយ Covid-19

  • 2020-06-12 03:18:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អំឡុង​ពេល​ជាប់​គាំង​ដោយ​កូវីដ​១៩ ខ្សែ​ប្រយុទ្ធ Man Utd និង​អង់គ្លេស Marcus Rashford បាន​នឹងកំពុងធ្វើការ​​ជាមួយ​អង្គការ​ ​ប្រយុទ្ធ​ប្រឆាំង​ភាព​អត់ឃ្លាន និងសង្គ្រោះអាហារ ដែលនឹងត្រូវបោះ​ចោល FareShare UK ដោយរៃអង្គាស​ប្រាក់​បាន​​​ប្រហែល ២០លាន​ផោន។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ អតីត​​យុវជន​ក្រុម Fletcher Moss Rangers បាន​ឱ្យ​ដឹង​ថាគេ​បាន​រៃអង្គាស​​​ប្រាក់ ដើម្បីយកទៅ​ផ្គត់ផ្គង់​អាហារ​ចំនួន​៣​លាន​ពេល ដល់​ប្រជាជន​ដែល​ងាយ​រងគ្រោះ ហើយ​គម្រោង​​នេះ​​អាច​នឹង​ចាប់​ផ្ដើម​ពេល​ចប់​ខែ​មិថុនា ឆ្នាំ​២០២០​នេះ។

កីឡាករ​វ័យ​២២​ឆ្នាំ បាន​បញ្ជាក់​គេ​នឹង​នៅ​តែ​បន្ត​ធ្វើ រហូត​​ក្មេងៗ​នៅ​អង់គ្លេស​ឈប់​បារម្ភ​​ថា​តើ​ ពួកគេ​នឹង​បាន​អាហារ​មក​ពី​​ណា​ញ៉ាំ​ទៀត ហើយ​នៅមាន​រឿង​ជាច្រើន​ដែល​កីឡាករ​រូប​នេះ​ត្រូវ​ធ្វើ។

កាល​ពី​សប្ដាហ៍​មុន Rashford ទទួល​បាន​ពានរង្វាន់ High Sheriff Special Recognition (​​​អ្នក​ជួយ​អំឡុង​ពេល​មាន​ជំងឺរាតត្បាត អ្នកណាក៏អាចទទួលបានរង្វាន់នេះដែរ) ពី​ទីក្រុង Greater Manchester។

Marcus Rashford ពន្យល់​ថា ៖«នេះ​ជា​ប្រទេស​អង់គ្លេស​ឆ្នាំ​២០២០ ហើយ​គ្រួសារ​ជាច្រើន ត្រូវ​ការ​ជំនួយ»៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

អត្ថបទពេញនិយម