ទូរសព្ទប្រើឈីប Snapdragon 865 កម្លាំងខ្លាំងលើសគេឯង នឹងចេញខែក្រោយនេះ

  • 2020-06-12 06:44:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​មាន​ការ​លេច​ធ្លាយ​ជា​ច្រើន​អំពី​ស្មាតហ្វូន Gaming របស់​ខ្លួន ក្រុមហ៊ុន Lenovo បាន​បញ្ជាក់​ជា​ផ្លូវ​ការ​ថា​ខ្លួន​នឹង​ប្រកាស​ចេញ​ស្មាតហ្វូន Lenevo Legion នា​ខែ​ក្រោយ​នេះ។

ស្មាតហ្វូន​ Legion នេះ​មាន​ការ​រចនា​រូបរាង​ប្លែក​ ដោយ​វា​មាន​កាមេរ៉ា​ Selfie ដែល​បង្កប់​នៅ​ផ្នែក​ចំហៀង​ទូរសព្ទ ចំណែក​កាមេរ៉ា​ក្រោយ​ក៏​ស្ថិត​នៅ​ទីតាំង​ខុស​ប្លែក​ពី​ស្មាតហ្វូន​ដទៃ​ទៀត​ដែរ។ គេ​ដឹង​ថា​ Legion នឹង​​មាន​គាំទ្រ​សេវា 5G ដែល​ដំណើរ​ការ​ដោយ​បន្ទះ​ឈីប Snapdragon 865។ កន្លង​មក​មាន​​ការ​ចុះ​ផ្សាយ​ថា​ស្មាតហ្វូន​នេះ​នឹង​គាំទ្រ​ការ​សាក​ថ្ម​ល្បឿន​ដល់ ៩០វ៉ាត់ និង​មាន​បច្ចេកវិទ្យា​បញ្ចុះ​កម្ដៅ​យ៉ាង​ពិសេស​ផង​ដែរ។

Lenovo បាន​អះអាង​ថា​ស្មាតហ្វូន​ថ្មី​របស់​ខ្លួន​នឹង​ទទួល​បាន​ពិន្ទុ​លើស​ពី ៦០ម៉ឺន​ លើ AnTuTu ហើយ​អាច​យក​ឈ្នះ​ស្មាតហ្វូន​ផ្សេងៗ​ទៀត​ដែល​ប្រើ​ប្រាស់​បន្ទះ​ឈីប​ដូច​គ្នា។ គេ​រំពឹង​ថា​នឹង​មាន​ការ​ប្រើ​ប្រាស់​កង្ហារ​សម្រាប់​បញ្ចុះ​កម្ដៅ ដើម្បី​ឲ្យ​ស្មាតហ្វូន​នេះ​អាច​រត់​បាន​ដល់​ល្បឿន​កំពូល​របស់​វា៕​​

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង