កុំ​ប្រហែស​ឲ្យ​សោះ! ម្សិល​មិញ​ឥណ្ឌា​ផ្ទុះ​ករណី​​ឆ្លង​កូវីដ​ ​ជាង​១​ម៉ឺន​នាក់ ត្រឹម​២៤​ម៉ោង​ប៉ុណ្ណោះ

  • 2020-06-13 08:58:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​ឥណ្ឌា​បាន​ផ្ទុះ​ករណី​ឆ្លង​កូវីដ​-១៩​យ៉ាង​គំហុក​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ ដោយ​ត្រឹម​២៤​ម៉ោង​ប៉ុណ្ណោះ​មាន​អ្នក​ឆ្លង​រហូត​ដល់​១,១​ម៉ឺន​នាក់​។ នេះ​បើ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​មួយ​បាន​រាយការណ៍​។​

ការ​ឆ្លង​ដូច​ទឹក​បាក់​ទំនប់​​បាន​ធ្វើ​ឲ្យ​ប្រទេស​អាស៊ី​ភាគ​ខាង​លិច​មួយ​នេះ​ហក់​ទៅ​ឈរ​លេខ​៤​ក្នុង​ពិភពលោក​ ជា​ប្រទេស​មាន​អត្រា​ឆ្លង​ខ្ពស់​បំផុត​បន្ទាប់​ពី​ សហរដ្ឋ​អាមេរិក, ប្រេស៊ីល​ និង​រុស្ស៊ី ដោយ​អ្នក​ឆ្លង​កូវីដ​សរុប​របស់​ឥណ្ឌា​មាន​ចំនួន​ជាង​២​សែន​៩​ម៉ឺន​ករណី។​

ឥណ្ឌា​ជា​ប្រទេស​ម​ួយ​មាន​ច្បាប់​តឹងរ៉ឹង​ និង​ការ​ពិន័យ​ខ្លាំងក្លា​ចំពោះ​អ្នក​​បំពាន​ការ​ហាម​ឃាត់​របស់​រដ្ឋ​ពាក់ព័ន្ធ​នឹង​កូវីដ​-១៩ ប៉ុន្តែ​ដោយ​សារ​ចំនួន​ប្រជាជន​ដ៏​ច្រើន​លើសលប់​ (លេខ​២​ពិភពលោក) ​ភាព​​ងប់ងុល​នឹង​សាសនា ដូចជា​ការ​ជួបជុំ​មិន​ញញើត​ការ​ឆ្លង​ បាន​ធ្វើ​ឲ្យ​រដ្ឋ​កាន់​ព្រហ្មញ្ញសាសនា​ដ៏​ធំ​​មួយ​នេះ​កើន​ចំនួន​អ្នក​ឆ្លង​យ៉ាង​​លឿន​បំផុត៕ ​​

ប្រភព៖ BBC   ប្រែសម្រួល៖ សៀនហួរ