​ការងារ​ចំណូល​ខ្ពស់​បំផុត​ទាំង​ ១៧ នៅ​ Google ដែល​គ្រប់គ្នាមិនធ្លាប់ដឹង!

  • 2020-06-15 08:24:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Google មាន​ប្រតិបត្តិការ​ច្រើន​ជាង​ត្រឹម​ការ​សរសេរ​កូដ​បង្កើត​កម្មវិធី​ ហើយ​មាន​តម្រូវ​ការ​ហ៊ាន​ចំណាយ​ថវិកា​ខ្ពស់​លើ​ធនធាន​មនុស្ស​សម្រាប់​បំពេញ​ចន្លោះ​របស់​ Google។ នេះ​ផ្អែក​លើ​ទិន្នន័យ​ប្រាក់ខែ​ប្រចាំ​ឆ្នាំ​ជាមធ្យមទាញ​ចេញ​ពី​ Glassdoor។

១៧) អ្នក​គ្រប់គ្រង​ជាន់​ខ្ពស់​ការ​លក់​ និង​ប្រតិបត្តិការ​លើ​ Online

  • ទទួល​បាន​ ១៦៥ ៥៩៦ ដុល្លារ
  • ទទួល​ខុសត្រូវ​បង្កើត​យុទ្ធសាស្ត្រ​លក់​លើ​ Online និង​បង្កើន​ប្រាក់ចំណូល​។

១៦) អ្នក​គ្រប់គ្រង​ហិរញ្ញវត្ថុ​ជាន់​ខ្ពស់

  • ទទួល​បាន​ ១៦៦ ៦៤៧ ដុល្លារ
  • ទទួលខុសត្រូវ​ លើ​ការ​បែកចែក​ថវិកា​ផ្នែក​ពាក់ព័ន្ធ​លើ​ការ​ចាយ​វាយ​នានា​។

១៥) វិស្វករ​បង្កើត​កម្មវិធី​ជាន់​ខ្ពស់

  • ទទួល​បាន​ ១៧១ ២៨៥ ដុល្លារ
  • ទទួលខុសត្រូវ​ សរសេរ​កូដ​បង្កើត​ផលិតផល​នានា​។

១៤) អ្នក​វិទ្យាសាស្ត្រ​ស្រាវជ្រាវ​ជាន់​ខ្ពស់

  • ទទួល​បាន​ ១៧២ ០០០ ដុល្លារ
  • ទទួលខុសត្រូវ​ លើ​គម្រោង​នានា​ទាក់ទង​នឹង​ Machine learning និង​ Artificial intelligence ជួយ​ដល់​កម្មវិធី​ និង​សេវាកម្ម​របស់​ Google កាន់​តែ​វ័យ​ឆ្លាត​។

១៣) អ្នក​គ្រប់គ្រង​យុទ្ធសាស្ត្រ​លក់

  • ទទួល​បាន​ ១៧៣ ០៧៧ ដុល្លារ
  • ទទួលខុសត្រូវ​ ស្វែងរក​វិធី​ល្អ​បំផុត​ក្នុង​ការ​លក់​ផលិតផល​ និង​សេវាកម្ម​ ដល់​អតិថិជន​។

១២) អ្នក​គ្រប់គ្រង​បច្ចេកទេស​កម្មវិធី​ជាន់​ខ្ពស់

  • ទទួល​បាន​ ១៧៤ ៥០០ ដុល្លារ​
  • ទទួលខុសត្រូវ​ ដឹកនាំ​គម្រោង​នានា​ រួម​ទាំង​គ្រប់គ្រង​លើ​កាលវិភាគ​របស់​គម្រោង​ កំណត់​ហានិភ័យ​នានា​ដែល​ពាក់ព័ន្ធ​។

១១) បុគ្គលិក​អ្នក​រចនា​បែបបទ​​ប្រើប្រាស់​ (User Experience)

  • ទទួល​បាន​ ១៨៤ ៧២០ ដុល្លារ​
  • ទទួលខុសត្រូវ​ រចនា​បែបបទ​ប្រើប្រាស់​ នៅ​ពី​ក្រោយ​ផលិតផល​នានា​ ធានា​ភាព​ងាយស្រួល​ដល់​ការ​ប្រើប្រាស់​។

១០) អ្នក​គ្រប់គ្រង​ផលិតផល​

  • ទទួល​បាន​ ១៨៥ ០០០ ដុល្លារ​
  • ទទួលខុសត្រូវ​ ដឹកនាំ​គម្រោង​នានា​ ដោះស្រាយ​បញ្ហា​លើ​ផលិតផល​ក្រុមហ៊ុន​ និង​រក្សា​គ្រប់គ្នា​នៅ​លើ​ទូក​តែ​មួយ​។

៩) អ្នក​គ្រប់គ្រង​វិស្វកម្ម

  • ទទួល​បាន​ ១៩២ ០០០​ដុល្លារ​
  • ទទួលខុសត្រូវ​ ដឹកនាំ​ក្រុម​វិស្វករ​ ក្នុង​ការ​អភិវឌ្ឍន៍​ សាកល្បង​ និង​បង្កើត​ផលិតផល​ថ្មី​ ព្រម​ទាំង​ពង្រឹង​ផលិតផល​មាន​ស្រាប់​។

៨) បុគ្គលិក​វិស្វករ​កម្មវិធី​

  • ទទួល​បាន​ ២០០ ៩២៣ ដុល្លារ​
  • ទទួលខុសត្រូវ​ ដោះស្រាយ​បញ្ហា​ស្មុគស្មាញ​នានា​របស់​ប្រព័ន្ធ​។

៧) អ្នក​គ្រប់គ្រង​ផលិតផល​ជាន់​ខ្ពស់

  • ទទួល​បាន​ ២០១ ៦០០ ដុល្លារ​
  • ទទួលខុសត្រូវ​ ជួយ​ដឹកនាំ​ក្រុម​វិស្វករ​ សម្រេច​គោលដៅ​នានា​។

៦) អ្នកគ្រប់គ្រង​វិស្វករ​កម្មវិធី​ជាន់​ខ្ពស់

  • ទទួល​បាន​ ២០៥ ២៩០ ដុល្លារ
  • ទទួលខុសត្រូវ​ ដឹកនាំ​ក្រុម​ការងារ​សរសេរ​កូដ​ មាន​ចំណេះដឹង​ និង​បទពិសោធន៍​ច្រើន​លើ​ការ​សរសេរ​កូដ​។

៥) នាយក​ទីផ្សារ

  • ទទួល​បាន​ ២៣៤ ៧៤១ ដុល្លារ​
  • ទទួលខុសត្រូវ​ ផ្ដល់​ពាក្យ​ ឬ​ឃ្លា​ល្អៗ​ ពី​អ្វី​ Google បាន​ផ្ដល់​ឲ្យ​ ពេល​ធ្វើ​បទ​បង្ហាញ​ ផ្សាយ​ពាណិជ្ជកម្ម​លើ​ទូរទស្សន៍​ និង​ចំណុច​នានា​ពេល​ចែកចាយ​ដល់​អ្នក​ប្រើប្រាស់​។

៤) បុគ្គលិក​វិស្វករ​កម្មវិធី​ជាន់​ខ្ពស់

  • ទទួល​បាន​ ២៤២ ៥០០ ដុល្លារ​
  • ទទួលខុសត្រូវ​ ដឹកនាំ​ផ្នែក​បច្ចេកទេស​ ក្នុង​ផ្នែក​ពាក់ព័ន្ធ​ដូចជា​ YouTube ​ឬ AdWords។

៣) នាយក

  • ទទួល​បាន​ ២៤៧ ៥០០ ដុល្លារ​
  • ទទួលខុសត្រូវ​ ពាំនាំ​ជំនាញ​ដឹកនាំ​មាន​ប្រសិទ្ធភាព​ ទៅ​ក្រុមហ៊ុន​ ក្នុង​ការ​ដឹកនាំ​ និង​គ្រប់គ្រង​ក្រុម​ការងារ​ ដើម្បី​ឲ្យ​គ្រប់គ្នា​ស្ថិត​លើ​គោលដៅ​តែ​មួយ​។

២) អ្នក​គ្រប់គ្រង​ក្រុម​ផលិតផល

  • ទទួល​បាន​ ២៥៣ ៩០៥ ដុល្លារ​
  • ទទួលខុសត្រូវ​ តម្រង់​ទិស​រាល់​គម្រោង​របស់​ Google។

១) នាយក​វិស្វកម្ម

  • ទទួល​បាន​ ២៨៣ ៥៩១ ដុល្លារ​
  • ទទួលខុសត្រូវ​ ត្រួតពិនិត្យ​ និង​ដឹកនាំ​រាល់​ផ្នែក​វិស្វកម្ម​ក្នុង​ក្រុមហ៊ុន​ ដែល​តម្រូវ​មាន​បទពិសោធន៍​ ១០ លើ​ផ្នែក​ពាក់ព័ន្ធ​៕

ប្រភព៖ Businessinsider   ប្រែសម្រួល៖ ប៊ុនធឿន