Rolls-Royce Cullinan Black Badge ទើបចេញលក់នៅថៃ តម្លៃញាក់សាច់

  • 2020-06-16 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Rolls-Royce Bangkok បានប្រកាសចេញលក់រថយន្ត Cullinan ប្រភេទ Black Badge ស៊េរីឆ្នាំ២០២០ ជាផ្លូវការ នៅក្នុងប្រទេសថៃ។

រថយន្ត SUV ដ៏ប្រណីតរបស់ Rolls-Royce នេះត្រូវបានដាក់លក់ក្នុងតម្លៃ ៣៧,៨លានបាត ឬប្រហែលខ្ទង់ ១,២លានដុល្លារ ធ្វើឲ្យវាក្លាយជារថយន្ត SUV ប្រណីតថ្លៃបំផុត នៅលើទីផ្សារប្រទេសថៃ។

Cullinan Black Badge នេះបំពាក់ម៉ាស៊ីនចំណុះ ៦,៨លីត្រ V12 ហើយប្រើប្រអប់លេខអូតូ ៨វគ្គ និងប៉ុងពីរ ដូចប្រភេទធម្មតាដែរ ប៉ុន្តែត្រូវបានកែឲ្យឡើងតម្លៃពី ៥៧១សេះ ទៅ ៥៩២សេះ ហើយអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៥វិនាទី និងមានល្បឿនអតិបរមាដល់ ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង។

ក្រៅពីមានកម្លាំងខ្លាំងជាងមុន Black Badge ក៏ផ្តល់នូវការតុបតែងមួយចំនួនទៀត ដូចជា ការលេងឆ្នូតពណ៌លឿងសម្រាប់ផ្នែកខាងក្រៅ និងរំលេងពណ៌លឿងលើកៅអីសម្រាប់ផ្នែកខាងក្នុង ព្រមទាំងបំពាក់ដុំហ្វ្រាំងពណ៌ក្រហម ជាដើម៕

ប្រភព៖ Bangkokpost   ប្រែ​សម្រួល៖ សេង ឡុង