ឭ​ថា Coutinho សុំ Klopp មក​ Liverpool វិញ ទោះ​បី​ត្រូវ​កាត់​ថ្លៃ​ឈ្នួល​ក្ដី

  • 2020-06-16 02:56:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Philippe Coutinho ត្រូវ​បាន​រាយការណ៍​ថា សុខ​ចិត្ត​កាត់​ថ្លៃ​ប្រាក់​ឈ្នួល​ដើម្បី​មាន​ឱកាស​បាន​ត្រលប់​មក​កាន់ Liverpool វិញ​នៅ​រដូវ​ក្ដៅ​នេះ។​

កីឡាករ​សញ្ជាតិ​ប្រេស៊ីល​កំពុង​រក​ច្រក​ដើម្បី​ចាកចេញ​ពី​ក្លឹប Barcelona ២​ឆ្នាំ​​ក្រោយ​ផ្លាស់​ពី Anfield។ កីឡាករ​វ័យ​២៨​ឆ្នាំ​បច្ចុប្បន្ន​កំពុង​ខ្ចី​ជើង​នៅ​ក្លឹប Bayern Munich ប៉ុន្តែ​ក្លឹប​មួយ​នេះ​គ្មាន​បំណង​ចង់​ទិញ​យក​គេ​ផ្ដាច់​ក្រោយ​ពេល​ចប់​រដូវ​កាល​នោះ​ទេ។

យោងតាម​សារព័ត៌មាន​ថ្មី​ៗ​នេះ Coutinho បាន​ប្រាប់​លោក Jurgen Klopp ថា​ គេ​​ត្រៀម​ចិត្ត​រួចរាល់​​ដើម្បី​កាត់​ប្រាក់ខែ ​ជា​ថ្នូរ​នៃ​ការ​ត្រលប់​មក​កាន់​ហង្សក្រហម​ជា​ថ្មី។ Barcelona មាន​គម្រោង​ចង់​លក់​ខ្សែ​បម្រើ​ប្រយុទ្ធ​រូប​នេះ​ក្នុង​តម្លៃ​៨០​លាន​អឺរ៉ូ​ ពេល​ដែល​គេ​ត្រលប់​ពី​ការ​ខ្ចី​ជើង​ពី​ក្លឹប Bayern៕ ​

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ