ច្រឡំបង្ហោះសារតាម iPhone ប្រញាប់លុបចេញវិញភ្លែត!

  • 2020-06-16 06:17:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លង​មក​អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណិត​ធ្លាប់​បាន​ឃើញ​ច្រើន​​ដង​មក​ហើយ ពេល​ដែល​​បុគ្គល​ល្បី​ៗ​​ទទួល​ការ​ផ្សព្វផ្សាយ​ឲ្យ​ម៉ាក​ផលិតផល​​​មួយ​ ប៉ុន្តែ​បែរ​ជា​ប្រើ​ប្រាស់​ផលិតផល​របស់​គូ​ប្រជែង​ដែល​ខ្លួន​កំពុង​ផ្សព្វផ្សាយ​ឲ្យ​ទៅ​វិញ។

ជាក់​ស្ដែង ​ដូច​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ ពោល​កាល​ពី​ថ្ងៃ​សៅរ៍ ក្រុម​ចម្រៀង​កូរ៉េ BTS បាន​សាង​កំហុស​បច្ចេកទេស​តូច​មួយ។ ក្រុម បាន​បង្ហោះ​សារ​​លើ Twitter អបអរ​ខួប​ទី ៧ ឆ្នាំ ទៅ​កាន់​អ្នក​គាំទ្រ តាម​រយៈ iPhone ដែល​ក្រោយ​មក​បាន​លុប​ចេញ​ភ្លាមៗ ហើយ​បង្ហោះ​សារ​នោះ​ជា​ថ្មី​តាម​រយៈ​ឧបករណ៍ Android វិញ​ម្ដង។

សារដែលបានលុប
សារថ្មី

គួរ​ដឹង​ថា BTS គឺ​បាន​សហការ​ជា​មួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស Samsung ដែល​ប្រើ​ប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Android របស់​ខ្លួន ហើយ​ជា​គូ​ប្រជែង​ខ្លាំង​ក្លា​មួយ​របស់ BTS។ អ្នក​គាំទ្រ​របស់ BTS ​ចាប់​បាន​កំហុស​ឆ្គង​នេះ​ភ្លាមៗ និង​បាន​ Screenshot ទុក​បង្ហោះ​លើ​អ៊ីនធឺណិត ដែល​វា​ទទួល​បាន​ចែក​រំលែក​តៗ​ជា​ច្រើន​ដង។

BTS និង Samsung បាន​សហការ​គ្នា​លើ​គម្រោង​ការ​ជា​ច្រើន រួម​មាន​ការ​ផលិត​ Galaxy S20+ BTS Edition, Galaxy Buds+ BTS Edition និង​ការ​ផ្សព្វផ្សាយ​ស្មាតហ្វូន​បត់ Galaxy Z Flip នៅ​ក្នុង​វីដេអូ​ចម្រៀង​របស់​ក្រុម​ជា​ដើម៕​​​​

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ សុខហេង