Hongki ធ្វើ​ឲ្យ​ Fan សើចដាច់ផ្ងារពេល​ឆ្លើយថា D.O ជាមិត្តស្រីរបស់ខ្លួន

  • 2020-06-16 06:29:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី ១៥ ខែមិថុនា Lee Hongki បាន​បង្ហោះរូប​ភាពរបស់​ខ្លួន​ពេល​ញ៉ាំ​ភេសជ្ជៈ​ អំឡុងពេល​នៃ​វិស្សមកាល។ លោក​បាន​សរសេរ​ថា​ ៖ «ខ្ញុំ​សង្ឃឹមថា​ ភាពស្ងប់សុខ​នឹង​ត្រឡប់​មកជា​ថ្មី​ និងអាច​ធ្វើឲ្យគ្រប់​គ្នា​បានសប្បាយ​ចិត្ត​វិញ! ទាំងអស់គ្នា ស៊ូៗ!»។

ដោយឡែក​ ពីក្រោម​រូបភាព​មួយ​សន្លឹក​នេះ​ មាន​អ្នក​គាំទ្រ​ម្នាក់​បាន​សួរ​ Hongki ថា​ ហេតុអ្វី​បាន​ជា​ លោក​សម្លឹង​មើល​ D.O (ក្រុម EXO) ដូច​ជា​បង្ហាញ​កែវភ្នែក​ស្រទន់​ម្ល៉េះ។ ហេតុ​ដែល​នាំ​ឲ្យ​សួរ​សំណួរ​នេះ​ ក៏ដោយសារ​រូបភាព​ស្ថិត​ក្នុងជួរ​ទាហាន​របស់ D.O និង​ Hongki ពេល​នៅជំរុំ​បែក​ធ្លាយ។

ជាការ​ឆ្លើយតប​ Lee Hongki បាន​ឆ្លើយ​ថា៖ «Kyungsoo ជា​មិត្តស្រីរបស់ខ្ញុំ»។ ចម្លើយ​នេះ​ហើយ​បាន​ធ្វើ​ឲ្យ​អ្នក​គ្រប់គ្នា​ផ្ទុះ​សំណើចជា​ខ្លាំង​ ទាំង​ហ្វេន​របស់​ EXO និង​ហ្វេន​របស់ FTISLAND៕

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ យី សុធារី