ពេលចាក់សាំងម្ដងៗអ្នកបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ បង់ពន្ធជូនរដ្ឋប៉ុន្មាន?
- 2020-06-16 08:16:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេលចាក់សាំងម្ដងៗអ្នកបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ បង់ពន្ធជូនរដ្ឋប៉ុន្មាន?
ចន្លោះមិនឃើញ
ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបមានកាតព្វកិច្ចបង់ពន្ធជូនរដ្ឋ ហើយរដ្ឋមានតួនាទីចាត់ចែងថវិកានោះ ដើម្បីអភិវឌ្ឍប្រទេសនាគ្រប់វិស័យ ក៏ដូចជាថែរក្សា ការពារ និងបម្រើសាធារណៈទូទាំងប្រទេសជាដើម។ បង់ពន្ធគឺជាការចូលរួមចំណែកដល់រាជរដ្ឋាភិបាល ដែលប្រមូលបានតាមរយៈចំណូលរបស់ប្រជាជន ប្រាក់ចំណេញរបស់ក្រុមហ៊ុន ការលក់ទំនិញប្រើប្រាស់ ។ល។
ងាកមកគិតពីតម្លៃប្រេងឥន្ធនៈ ដែលបានបូកបញ្ចូលតម្លៃពន្ធដែលពលរដ្ឋទូទៅបានបង់ តើអ្នកដឹងទេថា រាល់ពេលចាក់សាំងម្ដងៗ គិតពន្ធអ្វីខ្លះ និងចំនួនប៉ុន្មានក្នុង១លីត្រ? តាមការបកស្រាយក្នុងតារាងរបស់ក្រសួងពាណិជ្ជបានបញ្ជាក់ថា ពន្ធរួមមាន ពន្ធគយ អាករបន្ថែម អាករពិសេស និងអាករលើតម្លៃបន្ថែម ១០%។
សូមមើលជាក់ស្ដែងនៃតម្លៃលក់រាយប្រេងឥន្ធនៈថ្មីដែលត្រូវអនុវត្ត ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ នឹងត្រូវប្រកាសលក់តម្លៃ ២ ៨៥០ រៀល ក្នុង១លីត្រ សម្រាប់សាំងធម្មតា និង ២ ៦០០រៀលក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូត ក្នុងនោះមានតម្លៃ។ លោកអ្នកអាចពិនិត្យមើលតម្លៃពន្ធលើប្រេងសាំងថ្មី នៃតម្លៃសរុប២ ៨៥០ រៀល ដែលរដ្ឋបានគិតពន្ធរួមមាន៖
តម្លៃពន្ធគឺបូកបញ្ចូលតម្លៃជាមធ្យមនៃប្រេងឥន្ធនៈដែលនាំចូលពីសិង្ហបុរី (Average MOPS) នាំឲ្យមានតម្លៃប្រេងឥន្ធនៈសម្រាប់លក់រាយ។ ជាក់ស្ដែងតម្លៃប្រេងសាំងនាំចូលគឺ ០,១៧៣៤ ដុល្លារ រួចបូកតម្លៃពន្ធខាងលើ នាំឲ្យមានតម្លៃប្រេងសាំងថ្មីតាមសេចក្ដីប្រកាសគឺ ប្រមាណ ០,៧០ដុល្លារ ឬប្រមាណ ២ ៨៥០រៀល។
គួរជម្រាបថា ក្រសួងពាណិជ្ជកម្មមិនមែនជាអ្នកកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាទេ គឺក្រសួងធ្វើការស្រង់ឡើង-ចុះ នៃប្រេងតាមទីផ្សារអន្តរជាតិ មកគណនាតាមប្រកាសដូចមានក្នុងឯកសារយោងដូចមានក្នុងលិខិតប្រកាសខាងលើប៉ុណ្ណោះ។ អាស្រ័យហេតុនេះ សូមសាធារណៈមេត្តាជ្រាបជាព័ត៌មាន និងសូមគ្រប់ស្ថានីយលក់រាយប្រេងឥន្ធនៈទាំងអស់ប្រតិបត្តិតាមការចាំបាច់៕
ប្រភព៖ ក្រសួងពាណិជ្ជកម្ម