គ្រូ Dortmund ទម្លាយត្រង់ៗថា Sancho ចង់ចេញពីក្លឹបហើយ
- 2020-06-16 11:49:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូ Dortmund ទម្លាយត្រង់ៗថា Sancho ចង់ចេញពីក្លឹបហើយ
ចន្លោះមិនឃើញ
លោក Lucien Favre គ្រូបង្គោលក្លឹប Borussia Dortmund បាននិយាយកាលពីពេលថ្មីៗនេះថា ខ្សែបម្រើ Jadon Sancho អាចនឹងចាកចេញពីក្លឹបរបស់លោក។
លោក Favre បាននិយាយថា៖" ពិតប្រាកដណាស់ គេអាចនឹងចាកចេញពីក្លឹបរបស់យើង។ យើងសង្ឃឹមថាគេនឹងនៅ តែយ៉ាងក៏ដោយ គេអាចនឹងចាកចេញច្រើនជាង។"
គ្រូបង្គោលក្លឹបនេះបានបន្តថា៖" ព្រោះថាកីឡាកររូបនេះ ជាកីឡាករដែលយើងមិនដឹងច្បាស់លាស់ថាគេចង់នៅបន្តឬក៏យ៉ាងណា តែបើគេនៅបន្ត វាច្បាស់ជាល្អដល់ពួកយើង។ តែយ៉ាងម៉េចក៏ដោយ យើងនឹងត្រៀមរៀបចំ ខ្សែការពារ ខ្សែបម្រើ និងខ្សែប្រយុទ្ធ នៅពេលដែលគេចាកចេញ។"
យ៉ាងណាមិញ លោក Favre ក៏បានទម្លាយបន្ថែមទៀតថា ខ្សែការពារក្លឹប Real Madrid កីឡាករ Achraf Hakimi ដែលមកឲ្យ Dortmund ក្នុងក្របខ័ណ្ឌខ្ចីជើង ក៏ត្រៀមនឹងចាកចេញពីក្លឹបលោកផងដែរ៕