លោក Ole ចង់​ឱ្យ Pogba ធ្វើ​រឿង​មួយ​នេះ​ឱ្យបាន ដូចពេលគេជួយបារាំងលើកពាន World Cup

  • 2020-06-19 05:12:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ Paul Pogba គឺ​ជា​តារា​ឆ្នើម​​​​មាន​ភាព​ជា​អ្នកដឹកនាំ​មួយ​រូប​លើ​ពិភពលោក ពេល​គេ​ជួយ​ឱ្យ​បារាំង​លើក​ពាន World Cup ឆ្នាំ​២០១៨ ប៉ុន្តែ​គេ​​បាន​បរាជ័យ​បង្កើត​​វា​ម្ដង​ទៀត នៅ​ពេល​គេ​គ្រង​អាវ​របស់​ក្រុម​បិសាច​ក្រហម។ ដូច្នេះ​លោក OLE GUNNAR SOLSKJAER បាន​នឹង​កំពុង​​​​ជំរុញ​ឱ្យ​កីឡាករ​នេះ ឱ្យបង្ហាញ​វាឡើង​វិញ។

មុន​ប្រកួត​ជាមួយ​ Tottenham យប់​នេះ​លោក OLE ប្រាប់​ថា ៖«គាត់​ជា​អ្នក​ឈ្នះ World Cup ហើយ​ពួកយើង​ចង់​ឱ្យ​គាត់​មាន​ភាព​ជា​អ្នកដឹកនាំ​នោះ​ដូច​គ្នា។ គាត់​ជា​កីឡាករ​ល្អ​លំដាប់​ពិភពលោក ដូច្នេះ​យើង​​សង្ឃឹម​នឹង​ទទួល​បាន​ (ភាព​ដឹកនាំ) ឆាប់ៗ​ខាង​មុខ»។

​ខ្សែ​បម្រើ​វ័យ​២៧​ឆ្នាំ បាន​ជា​សះស្បើយ​ពេញ​លេញ​ហើយ ក្រោយ​របួស​ក​ជើង​អស់​រយៈ​ពេល​យូរ ខណៈ​លោក Solskjaer ​ ជឿជាក់​ថា អ្នកគាំទ្រ​នឹង​បាន​ឃើញ​កីឡាករ​លំដាប់​ Pogba ដែល​ផ្ទេរ​ពី Juventus ក្នុង​តម្លៃ​ខ្លួន ៨៩​លាន​ផោន កាល​ពី​ឆ្នាំ​២០១៦ លេង​​ល្អ​ឡើង​វិញ។ ​

លោក SOLSKJAER បញ្ជាក់ ៖«ពិត​ណាស់ រដូវ​កាល​នេះ Paul ញាំញី​ដោយ​របួស ប៉ុន្តែ​ខ្ញុំ​បាន​ឃើញ​​ចិត្ត​គំនិតស្មារតី និង​ការ​ផ្ដោត​របស់​គាត់​​ល្អ​ឡើង​វិញ ហើយ​ក៏​បាន​ចូល​ហ្វឹកហាត់​ដែរ។ គាត់​បាន​ត្រៀម​រួចរាល់ ដើម្បី​បង្ហាញ​ថា​គាត់​តែង​តែ​មាន​គុណភាព​ល្អ​ជានិច្ច»។

កីឡាករ Nemanja, Scott, Fred មាន​ការ​ផ្លាស់​ប្ដូរ​យ៉ាង​ខ្លាំង ចំណែក Bruno ក៏​មាន​ឥទ្ធិពល​ខ្លាំងណាស់ដែរ ប៉ុន្តែ​លោក Solskjaer ជឿជាក់ Paul ជា​កីឡាករ​មាន​គុណភាពម្នាក់ ដែល​កីឡាករ​ផ្សេង​គ្មានដូច​​៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ