សង់​ចំណតរថយន្ត​ក្រោម​ដី​៤​ទីតាំង​ នៅក្រោម​សួនច្បារ​សាធារណៈ​ស្ថាបនា​បញ្ចប់​ ​២​ទីតាំង​

  • 2020-06-19 05:24:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 8

ចន្លោះមិនឃើញ

ដើម្បី​ដោះស្រាយ​ចំណតរថយន្ត​ នៅតាម​ផ្លូវ​សាធារណៈ​ក្នុង​ទីក្រុង​ឱ្យបាន​ប្រសើរ ​និង​កាត់ បន្ថយ​ការកកស្ទះ​ចរាចរណ៍​ផង​នោះ​ កន្លងទៅនេះ​ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​សាងសង់​ចំណតរថយន្ត​ក្រោម​ដី​ចំនួន ​៤​ទីតាំង​ផ្សេងៗ​ពីគ្នា​។ ​ទីតាំង​នោះ ​ស្ថិតនៅតាម​បណ្តោយ​ខាងក្រោម​សួនច្បារ​លាតសន្ធឹង​ចាប់​ពីមុខ​សក្យមុនី​ចេ​តី​យ៍រ​ហូត​ជិត​ដល់​មាត់ទន្លេ​ផ្សារ​ចាស់​។​ខាងលិច​វត្តភ្នំ​មុខ​ស្ថានទូត​អាមេរិក​ស្ថិតក្នុង​សង្កាត់​វត្តភ្នំ​ខណ្ឌដូនពេញ​។​ ក្នុងនោះ​ទីតាំង​ទី​១​និង​ទី​២​ បានបញ្ចប់​ហើយ​។​ ចំណែក​២​ ទីតាំង​ទៀត​បាន​នឹង​កំពុងដំណើរការ​សាងសង់​។​ ​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា​ ចំណតរថយន្ត​បង់ប្រាក់​ក្រោម​ដី​ថ្មី​មួយកន្លែង​វិនិយោគ​សាងសង់​ដោយ​ក្រុមហ៊ុន​OCIC​ ដែលមាន​ទីតាំង​នៅក្រោម​សួនច្បារ​របស់​រដ្ឋ​មួយ​ទល់មុខ​ព្រះ​ក្យ​មុនី​ចេ​តី​យ៍​បានបញ្ចប់​ហើយ​ដែល​អាច​ចត​រថយន្ត​បាន​ចំនួន​៣១០​គ្រឿង​។​ទីតាំង​ទី​២​នៅក្រោម​សួនច្បារ​មុខក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏ត្រូវ​បានបញ្ចប់​ការសាងសង់​ហើយ​ដែរ ដែល​អាច​ចត​រថយន្ត​បាន​ចំនួន ៣៤០​គ្រឿង ។​

មន្ត្រី​ដ​ដែរ​បន្តថា ការ​សាងសង់ចំណត​រថយន្តក្រោម​ដីនេះ​ ក្រុមហ៊ុន​ក៏បាន​ស្ថាបនា​សួនច្បារ​ទំ នើ​ប ​នៅ​ខាងលើ​ចំណត​ទាំង​២​នេះ​ ដូចដើម​ដោយ​រៀបចំ​ក្រាល​ថ្ម​ក្រា​នី​ត​សម្រាប់​ជូន​ប្រជាពលរដ្ឋ​ហាត់ប្រាណ ដើរ​កម្សាន្ត និង​លំ​ហែល​កាយ​ដូច​ធម្មតា​។​សួនច្បារ​នេះ ក៏មាន​ដាំ​ដើមឈើ ដាំ​ស្មៅ ដាំ​ផ្កា​ចម្រុះ​ពណ៌​បង្កើតជា​លំហរ​បៃតង់​ក្នុង​ទីក្រុង​ព្រមទាំង​មាន​ដាក់​ភ្លើង​បំភ្លឺ​ពេលយប់​ឱ្យមាន​សៅ​ភ័​ណ្ឌ​ភាព បង្ក លក្ខណៈ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ទៅ​កំសាន្ត​និង​ស្រូបយក​ខ្យល់អាកាស​បរិសុទ្ធ​។​

មន្ត្រី​ដដែល​បាន​បញ្ជាក់ថា​ទីតាំង​ចំណតរថយន្ត​ក្រោម​ដី​ទាំង​៤​ ទីតាំង​នោះ​ ស្ថិតនៅ​ចន្លោះ​ផ្លូវភ្លោះ​ផ្លូវ​លេខ​១០៦​ និង​ផ្លូវ​លេខ​១០៨​ក្នុង​សង្កាត់​វត្តភ្នំ​ខណ្ឌដូនពេញ​ដែល​រដ្ឋាភិបាល​ប្រគល់​សិទ្ធិ​ទៅឱ្យ​ក្រុមហ៊ុន​ចំនួន​ ៤​ធ្វើការ វិ​និយោគតាមរូបភាព B.O.T ។​ ក្នុង​គោលបំណង រក្សា​សណ្តាប់ធ្នាប់ និង របៀប រៀប រយ​សាធារណៈ​ជួយ​កាត់ បន្ថយ​ការកកស្ទះ​ចរាចរ​បាន​ច្រើន​ជាពិសេស នៅ​តំបន់​នោះតែម្តង។​

​មន្ត្រី​ដ​ដែរ​បន្តទៀតថា​ដោយសារ​បញ្ហា​សណ្តាប់ធ្នាប់​និង​ការកកស្ទះ​ចរាចរ​កាន់តែ​មាន​ភាព​ស្មុគស្មាញ​និង​ប្រឈម​ផង​នោះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដោយមាន​កិច្ច​សហ​ប្រតិ​ប​ត្ត​ការ​ពី​វិស័យ​ឯកជន​បាន​ជំរុញ​ផែនការ​ស្ថាបនា​ចំណតរថយន្ត​ក្រោម​ដី​ឱ្យបាន​ច្រើន​។​ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរ​និង​ជួយ​សម្រួល​ដល់​បញ្ហា​សណ្តាប់ធ្នាប់​សាធារណ​ឲ្យ​មាន​ភាពប្រសើរឡើង។​

ជាក់ស្តែង​នៅ​ចន្លោះ​ផ្លូវភ្លោះ​ផ្លូវ​លេខ​១០៦​និង​ផ្លូវ លេខ ១០៨ រដ្ឋបាល​រាជធានី​ភ្នំពេញ បានសម្រេច​អោយមាន​ការ ស្ថាបនា​ចំណត រថយន្ត ក្រោម​ដី​ចំនួន​ពីរ​បន្ថែមទៀត នៅ​ខាងក្រោម សួនច្បារ​ទីលានប្រជាធិប​តេ​យ្យ និង​មួយទៀត​នៅខាងក្រោម​ផ្សារ​រាត្រី៕

ប្រភព៖ រស្មីកម្ពុជា   អត្ថបទ៖ S/​srn