ជា​ពីរបួស Kane សង្ងំសម្រួច​ខ្នាយ​ត្រៀម​ប្រយុទ្ធ នឹង​ក្រុម​បិសាចក្រហម​យប់​នេះ

  • 2020-06-19 07:19:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jose Mourinho អ្នកចាត់ការ​ក្រុម Spurs បាន​បើក​កកាយ​ប្រាប់ Sky Sport ថាកូន​ក្រុម​មុត​ស្រួច​សញ្ជាតិអង់គ្លេស Harry Kane ​របស់​លោក​ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រយុទ្ធ​​ជាមួយ​ក្រុម​បិសាច​ក្រហម​ Man Utd នៅ​យប់​នេះ​ បន្ទាប់​ជា​ពី​របួស​សរសៃពួរជង្គង់រួចមក។

“គាត់​ហ្វឹកហាត់​បាន​ល្អ ខ្ញុំ​អាច​ប្រាប់​អ្នក​ថា គ្មាន​បញ្ហា​អ្វី​ទេ គាត់​នឹង​លេង​​។ គាត់​អាច​លេង​បាន​៩០​នាទី ៨០, ៧០, ៦០? ខ្ញុំ​មិន​ដឹង​ទេ។ មាន​តែការ​ប្រកួត​ប៉ុណ្ណោះ ដែល​អាច​ប្រាប់​យើង​បាន។ តើ​គាត់​ Fit ពេញ​ល្អ​នៅ? យើង​​ក៏​អត់​ដឹង​ដែរ។ គាត់​អវត្តមាន​ប្រហែល​៦​ខែ ដោយមិនបាន​លេង​មួយ​ប្រកួតទាល់តែសោះ។ តែ​គាត់​ហ្វឹកហាត់​បាន​ល្អ គាត់​ជា​កីឡាករ​អាជីព​ម្នាក់ គាត់​នឹង​ចាប់​ផ្ដើម​លេង​នៅ​​ថ្ងៃ​ស្អែក​នេះ"។ អ្នកចាត់ការ​រហស្សនាម Spescial One បញ្ជាក់។

លោក Mourinho ក៏​បាន​អះអាង​កីឡាករ Moussa Sissoko និង Heung-Min Son ក៏​នឹង​ចូល​លេង​វិញ​បាន​ដែរ ក្រោយ​ជា​ពី​ការ​វះកាត់​ជង្គង់ និង​ដៃ។

បច្ចុប្បន្ន Tottenham នៅ​លេខរៀង​ទី​៨ ក្នុង​តារាង Premier League ចាញ់​ក្រុម United នៅ​ចំណាត់​ថ្នាក់​លេខ​៥ បួន​ពិន្ទុ៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ