ចំណុចពិសេស​ៗ ធ្វើ​ឲ្យ ពយម្រេចកង្កែប នៅតំបន់អារ៉ែង អន្ទងចិត្ត​អ្នកចូលចិត្ត​ដើរព្រៃ

  • 2020-06-19 09:08:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពយម្រេច​កង្កែប ជាគោលដៅទេសចរណ៍​ដ៏ពេញនិយម​ប្រចាំនៅតំបន់អារ៉ែង។ ស្ថិតក្នុងស្រុកថ្មបាំង ខេត្តកោះកុង ពយម្រេចកង្កែប មានចម្ងាយជាង ៤គីឡូម៉ែត្រពីសាលាបឋមសិក្សាជំនាប់។ ដើម្បីកម្សាន្ត​នៅពយម្រេចកង្កែប អ្នកទេសចរត្រូវធ្វើដំណើរថ្មើជើងកាត់ព្រៃ ដែលមាន​ដើមឈើធំៗ និងជម្រាលភ្នំ ដោយចំណាយពេល ១ម៉ោង ៤០នាទី។

ម្រេចកង្កែប ជាពយមួយនៃភ្នំម្រេចកង្កែប ដែលស្ថិតក្នុងភូមិសាស្រ្ដជួរភ្នំក្រវាញខាងត្បូង គ្របដណ្ដប់ដោយព្រៃទឹកភ្លៀង ដែលជាជម្រកនៃ​ពពួកសត្វព្រៃ និងជីវៈចម្រុះកម្រៗជាច្រើនប្រភេទ។ នៅទីតាងដ៏សមប្រកបបែបនេះហើយ ទើបពយម្រេចកង្កែប ក្លាយជាទីតាំងទស្សនាទេសភាពធម្មជាតិនៃតំបន់អារ៉ែងបានគ្រប់រដូវកាល។

សម្រាប់សេវាកម្មទេសចរណ៍នៅទីនេះ ត្រូវបានរៀបចំ​ដោយ​សហគមន៍ទេសចរណ៍តំបន់អារ៉ែង ព្រមទាំងមានចុងភៅចម្អិនម្ហូបអាហារក្នុងព្រៃ ជូនភ្ញៀវទេសចរ​ថែមទៀតផង។

សក្តានុពលទេសចរណ៍នៃពយម្រេចកង្កែប ពិតជាអន្ទងចិត្តអ្នកចូលចិត្តដើរព្រៃ។ ភាគច្រើន អ្នកទេសចរ​ដែលមកដល់ទីនេះ គឺនិយមបោះតង់ ឬគេងអង្រឹងក្រោមដើមឈើ ដើម្បីទទួលយកបទពិសោធន៍ និងបរិយាកាសបែបថ្មី។

ចង់ដឹងថាពយម្រេចកង្កែប ស្រស់ស្អាត និងមានអ្វីខ្លះទៀត សូមទស្សនា​វីដេអូ "ផ្លូវទៅស្រុក វគ្គ៣" ខាងក្រោមនេះ៖

ផ្លូវទៅស្រុក វគ្គ៣ នាំមកជូនដោយធនាគារអេស៊ីលីដា ភីអិលស៊ី សហការដោយភោជនីយដ្ឋាន Asian Kitchen, ហាងនំប៉័ង TOUS les JOURS, ហាងប៊ឺហ្គើ Lotteria, ហាងភីហ្សា Domino's Pizza, ក្រុមហ៊ុនទូរសព្ទដៃ OPPO និងគាំទ្រដោយក្រសួងទេសចរណ៍៕

អត្ថបទពេញនិយម