គ្រូ​ Arsenal យល់ថា​ Ozil អត់ទាន់​ត្រៀម​ខ្លួន​ បញ្ចេញអស់​ពី​សមត្ថភាព​ទេ

  • 2020-06-19 12:14:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Mikel Arteta អ្នក​ចាត់​ការ​ក្លឹប​ Arsenal បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ខ្សែ​បម្រើ​ Mesut Ozil របស់​លោក​មិន​ទាន់​ត្រៀម​ខ្លួន​ហើយ​ ក្នុង​ការ​បញ្ចេញ​សមត្ថភាព​ឲ្យ​អស់​នោះ​ទេ​។

លោក​ Arteta បាន​និយាយ​ថា​៖" មាន​រឿង​ជា​ច្រើន​បាន​កើត​ទៅ​លើ​ Ozil នៅ​រយៈពេល​ប៉ុន្មាន​អាទិត្យ​ចុង​ក្រោយ​នេះ​ អញ្ចឹង​ហើយ​ខ្ញុំ​ត្រូវ​តែ​គោរព​លើ​ម៉ោង​ពេល​របស់​គេ​ និង​កីឡាករ​ផ្សេងៗ​ទៀត​ ព្រោះ​ថា​ពេល​ខ្លះ​ពួក​គេ​ត្រូវ​ការ ពេល​បន្តិច​បន្តួច​សម្រាប់​ពួក​គេ​។"

អ្នក​ចាត់​ការ​រូប​នេះ​បាន​បន្ត​ថា​៖" ណា​មួយ​ ខ្ញុំ​ជា​មនុស្ស​ម្នាក់​ដែល​ទាមទារ​ចង់​ឲ្យ​គេ​បញ្ចេញ​សមត្ថភាព​ឲ្យ​អស់​ អញ្ចឹង​ហើយ​ពេល​ណា​គេ​គិត​ថា​គេ​អាច​ធ្វើ​បាន​ នោះ​ខ្ញុំ​ដាក់​គេ​ចូល​វិញ​ភ្លាម​។"

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Ozil មិន​បាន​ចូល​រួម​ប្រកួត​មួយ​តទល់​នឹង​ក្លឹប​ Manchester City កាល​ពី​ថ្ងៃ​ពុធ​ ទី​១៧ ខែ​មិថុនា​ ឆ្នាំ​២០២០កន្លង​ទៅ​នេះ​៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម