ដាក់ចុមៗ Zidane វាយបកទៅអ្នករិះគន់អាជ្ញាកណ្ដាលចាំជួយ Real Madrid
- 2020-06-22 02:24:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដាក់ចុមៗ Zidane វាយបកទៅអ្នករិះគន់អាជ្ញាកណ្ដាលចាំជួយ Real Madrid
ចន្លោះមិនឃើញ
ក្រុម Real Madrid បានយកឈ្នះលើក្រុម Real Sociedad ក្នុងលទ្ធផល ២-១ នៅយប់មិញនេះ ធ្វើឱ្យពួកគេបានឡើងទៅឈរនៅកំពូលតារាងជំនួសតំណែង Barcelona ហើយ។
តែសម្រាប់ការប្រកួតនៅយប់មិញនេះដែរ ក៏មានមតិមួយចំនួនរិះគន់ថាអាជ្ញាកណ្ដាលក្នុងការប្រកួតនេះ បានជួយដល់ក្រុម Real Madrid ច្រើន។ ជាពិសេសការមិនផ្ដល់បាល់១គ្រាប់ឱ្យទៅ Adnan Januzaj របស់ក្រុម Real Sociedad ។ ខណៈដែលកន្លងមក ក៏មានគេរិះគន់ថាអាជ្ញាកណ្ដាលបានជួយ Real Madrid ក្នុងការប្រកួតទល់ក្រុម Valencia ផងដែរ។
ចំពោះរឿងនិយាយដដែលៗនេះ បានធ្វើឱ្យលោក Zidane មិនពេញចិត្តនោះទេ។ អ្នកចាត់ការសញ្ជាតិបារាំងបានឆ្លើយតបវិញថាគ្រប់គ្នាដែលថាអាជ្ញាកណ្ដាលជួយ Real Madrid នោះ គឺនិយាយដូចក្រុម Real Madrid នេះ មិនបានធ្វើអ្វីទាល់តែសោះនៅលើទីលានអីចឹង។ អធិរាជស បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងគ្រប់ការប្រកួត ទើបទទួលបានជ័យជម្នះ។ មិនមែនពឹងទៅលើអាជ្ញាកណ្ដាលជួយនោះទេ៕