ចេញ​ពី​មាត់​ យ៉េន​ ឌីណា​ ហើយ​នៅ​ខ្មែរ​ទម្ងន់​ ៦៣,៥​ គីឡូក្រាម​ល្អ​ជាង​គេ​មាន​២នាក់​

  • 2020-06-22 02:44:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​មក​ពី​ខេត្ត​កោះកុង​ យ៉េន​ ឌីណា​ នៅ​ស្រុក​ខ្មែរ​បច្ចុប្បន្ន​នេះ​តាម​យល់ឃើញ​ថា​ជើង​ខ្លាំង​ទម្ងន់​ ៦៣,៥​គីឡូក្រាម​ដែល​ល្អ​ជាង​គេ​នោះ​គឺ​មាន​២រូប​ មឿន​ សុខហ៊ុច​ និង​កីឡាករ​ ផល​ សោភ័ណ្ឌ។​

យ៉េន ឌីណា ពេលប៉ះ សូត្រ ប៊ុនធី

យ៉េន​ ឌីណា​ បាន​ឲ្យ​ដឹង​ថា​ ជើង​ខ្លាំង​ប្រចាំ​ទម្ងន់​ ៦៣,៥​គីឡូក្រាម​ ដែល​ខ្លួន​បាន​ចាត់​ទុក​ថា​ជា​កីឡាករ​ល្អ​ ឬ​ជា​ជើង​ខ្លាំង​នោះ​ទី១​ មឿន​ សុខហ៊ុច​ ព្រោះ​អ្នក​លេង​គុន​ខ្មែរ​រូប​នេះ​ពូកែ​ស្នៀត​ទាត់​ជើង​ក្រោម​ ទាត់​ល្អ​ ទាត់​បាន​គ្រប់​កាលៈទេសៈ។​ ចំណែក​ទី២​ នោះ​គឺ​កីឡាករ​ ផល​ សោភ័ណ្ឌ​ គឺ​ជា​កីឡាករ​ដែល​រហ័ស​ សម្រាប់​ការ​ប្រកួត​របស់​ជើង​ខ្លាំង​រូប​នេះ​ចេញ​ចូល​លឿន​ ខុស​ពី​កីឡាករ​ផ្សេងៗ។​

មឿន សុខហ៊ុច (ក្រហម)
ផល សោភ័ណ្ឌ (ក្រហម)

រំលឹក​ដែរ​ថា​ យ៉េន​ ឌីណា​ ជា​កីឡាករ​ចាស់​វស្សា​ និង​បាន​ប្រឡូក​ក្នុង​វិស័យ​ប្រដាល់​គុន​ខ្មែរ​មក​ជា​យូរ​ណាស់​មក​ហើយ។ ​បច្ចុប្បន្ន​នេះ​ជា​សិស្ស​គុន​មក​ពី​ក្លឹប​ក្រសួង​កសិកម្ម​ និង​លេង​លើ​ប្រភេទ​ទម្ងន់​ ៦៣,៥​គីឡូក្រាម៕​

អត្ថបទ៖ នួន ស៊ីណា​