សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែមរឿងទិញរថយន្ត ២៩០គ្រឿង
- 2020-06-22 03:20:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែមរឿងទិញរថយន្ត ២៩០គ្រឿង
ចន្លោះមិនឃើញ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ការបញ្ជាទិញរថយន្ត ២៩០គ្រឿង ពីចិន មិនប្រើថវិកាជាតិសូម្បី១ សេន ខណៈការទិញរថយន្តនេះ គឺសម្រាប់ការពារជាតិ និងជួយសង្រ្គោះប្រជាពលរដ្ឋ ពេលជួបគ្រោះមហន្តរាយ។
ថ្លែងអំឡុងពេលចុះពិនិត្យការសាងសង់ព្រលានយន្តហោះថ្មីនាព្រឹកថ្ងៃទី២២ មិថុនា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្ដេចបានបញ្ជាទិញរថយន្តនេះតាំងពីខែ ៦ ឆ្នាំទៅ ហើយរថយន្តនេះត្រូវមកដល់តាំងពីខែកម្ភៈ ប៉ុន្ដែដោយសារបញ្ហាជំងឺកូវីដ១៩។
សម្ដេចបានរំលឹកថា «ចាប់ផ្តើមពីសម័យថ្ងៃមួយ គឺទឹកជំនន់មេគង្គធ្ងន់ធ្ងរ បាក់ទំនប់វារីអគ្គិសនីធ្ងន់ធ្ងរនៅក្នុងប្រទេសឡាវ។ បាក់ភ្លាម ឡាវបានបញ្ជូនព័ត៌មានមកកម្ពុជា ព្រោះវាពាក់ព័ន្ធស្រុកថាឡាបរីវាត់ នៅជាប់ព្រំដែនឡាវ។ ពេលនោះ ភូមិភាគមួយ និងខេត្តស្ទឹងត្រែងបានចល័តកងទ័ព និងកម្លាំងនគរបាល អាវុធហត្ថ ប្រមាណជាង១ពាន់នាក់ ដើម្បីយកប្រជាជនចេញពីតំបន់ដែលត្រូវលិច លង់។ ភាពលំបាកនៅពេលនោះ គឺបញ្ហាទាក់ទិននឹងបញ្ហាដឹកជញ្ជូនដើម្បីទៅជួយសង្គ្រោះប្រជាពលរដ្ឋ។ ប៉ុន្តែមធ្យោបាយដឹកជញ្ជូនរបស់យើងមានស្តួចស្តើងណាស់។ ម៉្លោះហើយ ខ្ញុំគិតថា ខ្ញុំមិនប្រើថវិកាជាតិទេ ខ្ញុំត្រូវចលនាសប្បុរសជននានា»៕