តារា ៣នាក់ជាប់ជាប្រុសភ្នែកស្អាតដាច់គេប្រចាំកូរ៉េ លទ្ធផលចេញពីអ្នកឯកទេសសម្រស់ល្បីៗ

  • 2020-06-22 03:26:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​ អ្នក​ឯកទេស​ផ្នែក​គ្រឿង​សម្អាង​ ១១នាក់​បានសម្រេច​បោះឆ្នោតជ្រើស​តារា​ប្រុសកូរ៉េដែល​មាន​ភ្នែក​សាច់​ជាង​គេ​ប្រចាំ​ពិភពសិល្បៈ។

ផ្អែក​តាម​អ្នក​ឯកទេស​ទាំង​នោះ មាន​តែ​តារា​ប្រុស​ ៣នាក់​ប៉ុណ្ណោះ​ដែល​មាន​ទម្រង់​ភ្នែក​ស្រស់ស្អាត​ អ្នក​ណា​ឃើញ​ក៏​ច្រណែន​ចង់​បាន​ដូច​ រហូត​ពួកគេ​ត្រូវ​គេ​យក​ធ្វើ​ជា​គំរូ​ ចង់​វះកាត់យក​ទម្រង់​ភ្នែក​តាម​ថែម​ទៀត​ផង (ក្រៅពី​បុរស ក៏​មាន​នារីៗដែរ)។

ជាលទ្ធផល​​ក៏​បាន​បង្ហាញ​ថា​អ្នក​ដែល​មាន​អ្នក​បោះ​ឆ្នោត​ឲ្យ​ច្រើន​ជាងគេ​មានដូច​តទៅ៖

ចំណាត់ថ្នាក់​លេខ ៣ បាន​ទៅលើ V (ក្រុម BTS)

លោក​បាន​ឈ្នះពី​ការ​បោះ​ឆ្នោត​ ដោយ​ទទួល​បាន​សំឡេង​សរុប​ចំនួន​ ១៨ភាគរយ។ កែវ​ភ្នែក​របស់​ V​ជា​ចំណុច​ទាក់ទាញ​ខ្លាំង​ជាង​គេ​បង្អស់ ដែល​បាន​ពង្រាយ​មន្តស្នេហ៍​មិន​ធម្មតា។ ភ្នែក​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភាគ​ច្រើន​បាក់​ចិត្ត​ស្រឡាញ់ ហើយ​ទម្រង់ភ្នែក​នេះ​ សូម្បី​វេជ្ជបណ្ឌិត​កែសម្រស់​ក៏​សរសើរ​មិន​ដាច់ពីមាត់​ដែរ។

ចំណាត់ថ្នាក់​លេខ​ ២​បាន​ទៅ​លើ Cha Eun Woo (ក្រុម ASTRO)

ចំនួន​បោះ​ឆ្នោត​ ៤៥ភាគរយ​ បាន​ធ្វើ​ឲ្យ​ Eun Woo ឈរ​នៅ​តំណែង​ទី ២នេះ។ ទម្រង់​ភ្នែក​មូល​ក្រឡង់​ និង​មាន​ត្របក​ ២​ជាន់​នេះ​ហើយ​ បាន​ក្លាយ​ជា​ភាព​ទាក់ទាញ​ប្រចាំ​ខ្លួន​របស់ Cha Eun Woo។ យោង​តាម​អ្នកជំនាញ វា​ពិត​ជា​ពិបាក​ណាស់ បើ​អ្នក​ណា​ចង់​បាន​ត្របក​ភ្នែក​ដូច​តារា​ប្រុស​ម្នាក់​នេះ​ ហើយ​បើ​អាច​ធ្វើ​បាន​ក៏​គ្រោះ​ថ្នាក់​បន្តិច​ដែរ។

ចំណាត់ថ្នាក់​លេខ ១ បាន​ទៅ​លើ Seo Kang Joon

លោក​បាន​ឈ្នះ​ពី​ការ​បោះ​ឆ្នោត​ ដោយ​ទទួល​បាន​ សំឡេង​ Vote ចំនួន​ ៥៤ភាគ​រយ និង​បាន​ក្លាយ​ជា​តារា​ប្រុស​ដែល​ដែល​មាន​ភ្នែក​ស្អាត​ដាច់គេ។ ភ្នែក​លោក​ក៏​ឧស្សាហ៍​ត្រូវ​បាន​ មនុស្ស​ជា​ច្រើន​យក​ធ្វើ​ជា​គំរូ​ដែរ ព្រោះ​ជា​ទម្រង់​ភ្នែក​មុត​ និង​ស្អាតស្រទន់។ មិន​ថា​បុរសៗ សូម្បី​នារី​ក៏​ច្រណែន​ នឹង​សម្រស់​ភ្នែក Kang Joon ដែរ៕

ទស្សនាវីដេអូទាំងស្រុង៖

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម