​មាន iPhone ៦% ប៉ុណ្ណោះ នៅប្រើ iOS 11 ចុះក្រោម

  • 2020-06-22 03:46:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ស្រប​ពេល​ដែល Apple ត្រៀម​បង្ហាញ​ចេញ iOS ជំនាន់​ថ្មី ក្រុមហ៊ុន​បាន​បង្ហាញ​តួលេខ​ថ្មី​ទាក់ទង​នឹង​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​ខ្លួន។

ក្នុង​ចំណោម​ iPhone ដែល​ប្រកាស​ចេញ​​ក្នុង​ពេល​ ៤ឆ្នាំ​កន្លង​មក​នេះ មាន​ ៩២% ដែល​ប្រើ​ប្រាស់ iOS 13 ហើយ​មាន​ ៧% ​ប្រើ​​ប្រាស់​ iOS 12 និង​មាន ២% ប្រើ​ប្រាស់ iOS 11 ចុះ​ក្រោម។ បើ​គិត​​ពី​ដើម​ទី​មក​​មាន iPhone ចំនួន ៨១% ប្រើ iOS 13, មាន ១៣% ប្រើ iOS 12 និង​មាន ៦% ប្រើ​ប្រាស់ iOS 11 ចុះ​ក្រោម។

សម្រាប់​ iPad ដែល​ប្រកាស​ចេញ​រយៈពេល ៤​ឆ្នាំ​ចុង​ក្រោយ​មក​នេះ​វិញ មាន ៩៣% ប្រើ​ប្រាស់ iPadOS ហើយ​មាន ៥% ប្រើ iOS 12 និង​មាន​ត្រឹម ១% ប៉ុណ្ណោះ ប្រើ​ប្រាស់ iOS 11 ចុះ​ក្រោម។ បើ​គិត​លើ iPad ទាំង​អស់​ដែល​គេ​កំពុង​ប្រើ​បច្ចុប្បន្ន មាន ៧៣% ប្រើ iPadOS, មាន ១៦% ប្រើ iOS 12 និង ១១% ប្រើ iOS 11 ចុះ​ក្រោម។

Apple នឹង​ប្រកាស​ចេញ iOS 14 នា​យប់​ថ្ងៃ​ចន្ទ​ទី ២២ ឆ្លង​ចូល​ថ្ងៃ​ទី ២៣ ក្នុង​កម្មវិធី WWDC ដែល​​​ការ​បញ្ចេញ​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​រំពឹង​ថា​នឹង​បញ្ចេញ​ស្រប​ពេល​ iPhone ថ្មី​ប្រកាស​ចេញ៕

ប្រភព៖ macrumors   ប្រែ​សម្រួល៖ សុខហេង