អ្វីជាការអប់រំបែបឌីជីថល ក្នុងបរិបទឧស្សាហកម្ម ៤.០?

  • 2020-06-22 06:42:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការអប់រំបែបឌីជីថល ក្នុងបរិបទឧស្សាហកម្ម ៤.០ មានសារៈសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជា ក្នុងការប៉ជំហានអោយក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចឌីជីថល និងរដ្ឋាភិបាលឌីជីថល ដោយសារផ្នែកទាំងអស់នេះ ត្រូវការអ្នកជំនាញជាច្រើន ដើម្បីបំពេញការងារ និងគ្រប់គ្រងប្រព័ន្ធឆ្លាតវៃទាំងអស់នោះ។

ការអប់រំបែបឌីជីថល គឺជាការប្រើប្រាស់ឧបករណ៌ និងបច្ចេកវិទ្យាឌីជីថល ក្នុងការរៀន និងការបង្រៀន ក៏ដូចជាការគ្រប់គ្រងដែរ។ គួរបញ្ជាក់ដែរថា សព្វថ្ងៃនេះគ្រឹះស្ថានសិក្សាមួយចំនួន ទាំងរដ្ឋ និងឯកជន បានប្រើប្រាស់នូវកម្មវិធីសិក្សាដែលមានដូចខាងក្រោម ៖

  • ការអប់រំតាមប្រព័ន្ធអេឡិចត្រូនិក (E-Learning) ជាប្រព័ន្ធនៃការអប់រំតាមបែបឌីជីថល ដែលមានមូលដ្ឋានចេញពីការអប់រំផ្លូវការ ប្រើប្រាស់ធនធានអេឡិចត្រូនិកជាជំនួយ។

  • ការអប់រំពីចម្ងាយ (Distance Learning) ជាវិធីសាស្ត្រមួយ ដែលសិស្សអាចទទួលបានការអប់រំ សម្រាប់ការអភិវឌ្ឍសម្បទាទាំង៤ (ពុទ្ធិសម្បទា បំណិនសម្បទា កាយសម្បទា និងចរិយាសម្បទា) ដោយពុំចាំបាច់មានវត្តមាន ឬជួបគ្រូដោយផ្ទាល់។

  • គ្រឺះស្ថានសិក្សាមួយចំនួនក៏បានផ្សារភ្ជាប់កម្មវិធី ការអប់រំពីចម្ងាយ ជាមួយ ប្រព័ន្ធនៃការសិក្សាតាមបែបចម្រុះ (Blended Learning) ឬ ដែលផ្សារភ្ជាប់ជាមួយប្រព័ន្ធគ្រប់គ្រងការសិក្សា (Learning Management System)។

យ៉ាងណាមិញ ក្រសួងអប់រំ នឹងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយដោយមានសមាសភាគ ចំនួន៤ រួមមាន៖

១. ហេដ្ឋារចនាសម្ព័ន្ធសម្រាប់គ្រប់គ្រងទិន្នន័យនៃការអប់រំឌីជីថល ដោយផ្តោយលើការរៀបចំបង្កើតមជ្ឍមណ្ឌលទិន្នន័យ (Data Center)

២. សកម្មភាពផលិតវីដេអូនៃការបង្រៀន ដោយរួមបញ្ជូលនូវការបញ្ជ្រាបវិធីសាស្រ្តបង្រៀនបែបថ្មី និងការឆ្លើយតបចំពោះការអប់រំពិសេស។

៣. ហេដ្ឋារចនាសម្ព័ន្ធនៃការផលិតវីដេអូនៃការបង្រៀន ដោយផ្តោតលើការបង្កើតស្តូឌីយ៉ូសម្រាប់ផលិតវីដេអូ និងមាតិកាឌីជីថលដ៏ទៃ និងស្តូឌីយ៉ូខ្នាតធំសម្រាប់ វេទិការអប់រំ។

៤. វេទិកាឌីជីថលសម្រាប់ការអប់រំតាមប្រព័ន្ធអេឡិចត្រូនិក ដោយផ្តោតលើការរៀបចំបង្កើត App និង Website សម្រាប់ការផ្តល់សេវាអប់រំតាមប្រព័ន្ធអេឡិចត្រូនិក និងប្រព័ន្ធគ្រប់គ្រងការសិក្សា ដោយផ្អែកលើបរិបទនៃការអប់រំនៅកម្ពុជា៕

ប្រភព ៖ ក្រសួងអប់រំ

អត្ថបទ ៖ Art